ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ដោយសារ​មូល​ហេតុ​នេះ ទើប​កាលីហ្វញ៉ា​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់ Drones!

ដោយសារ​មូល​ហេតុ​នេះ ទើប​កាលីហ្វញ៉ា​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់ Drones!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មានក្រុមហ៊ុនធំៗ មួយចំនួន មានគំនិតយក Drone បង្ហោះ ដឹកជញ្ជូនទំនិញមានប្រយោជន៍ ដល់អតិថិជន ដូចជា ផលិតផលរបស់ Amazon, ស្រាបៀរ, បឺហ្គឺ និងឧបករណ៍ មួយចំនួន តែបែរជាមាន ជនខិលខូច ប្រើប្រាស់ Drone ដឹកកញ្ឆាខុសច្បាប់ ទៅវិញ ដូចនេះ រដ្ឋកាលីហ្វញ៉ា បានហាមឃាត់ការ ប្រើប្រាស់ Drone តែម្តង ដើម្បីទប់ស្កាត់ការ បន្លំដឹកជញ្ជូនកញ្ឆា ខុសច្បាប់ គ្មានការអនុញ្ញាត តាមមធ្យោបាយនេះ។

cover

Final 1000x150 copy

លើសពីនេះទៅទៀត ការទប់ស្កាត់មិនឲ្យ ប្រើប្រាស់នេះ មិនមែនមានតែ Drone ប៉ុណ្ណោះទេ នៅមានយន្តហោះ តូចបញ្ជា ដែលអាច ចាក់សាំងបាន និងកន្ទុំរុយ បញ្ជាផងដែរ។ ក្រុមប្រឹក្សាភិបាល ប្រចាំរដ្ឋនេះ ក៏មានវិធានការថ្មី ដល់អ្នកជំនួញ ផងដែរ នៅពេលដែល ចង់ដឹកទំនិញ ដល់អតិថិជន ត្រូវប្រើប្រាស់ មធ្យោបាយដឹកជញ្ជូន តាមម៉ូតូ ឬឡាន ដែលមានកាត គ្រីត្រឹមត្រូវ ជាពិសស ត្រូវមានបំពាក់ ឧបករណ៍ GPS ដើម្បីងាយស្រួល ស្វែងរកឡានទាំងនោះ បានភ្លាមៗ ពេលដែលប៉ូលីស ត្រូវការ ឬពេល ដែលបាត់។

1111

កាលីហ្វញ៉ា ចាំតំបន់សេដ្ឋកិច្ចដែលធំជាងរបស់ សហរដ្ឋអាមេរិច ដោយសារជំនួញ ផលិតកញ្ឆា ស្របច្បាប់ក្នុង តំបន់នេះ អាចជួយឲ្យរកចំណូល បានដល់ 5 ពាន់លានដុល្លារ តែមានការលក់ ដោយត្រឹមត្រូវ និងមិនឲ្យដឹក ជញ្ជូនតាម Drone បន្តទៀតទេ ចាប់ ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2018 តទៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:00 AM, 12 September
  • ប្រភព: The Verge
  • Tag: Lifestyle