ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Instagram អាប់ដេតមុខងារ Stories ដែល​នឹង​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់ កាន់​តែ​ពេញ​ចិត្តស្តូក!

Instagram អាប់ដេតមុខងារ Stories ដែល​នឹង​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់ កាន់​តែ​ពេញ​ចិត្តស្តូក!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់ប្រិយមិត្ត ដែលចូលចិត្តប្រើប្រាស់ បណ្តាញ​សង្គម Instagram ប្រាកដ​ជា​ស្គាល់​ហើយ ជាមួយនឹង មុខងារ Stories ដែល​មុខងារ ទទួល​បាន​ការ​ពេញនិយម នៅ​ក្នុង​ការ​ប្រើ​ប្រាស់ មែន​ទែន រហូត​ដល់​ពេល​ខ្លះ មាន​អ្នក​ប្រើប្រាស់ ច្រើនជាងបណ្តាញសង្គម Facebook ទៅទៀត។ យ៉ាងណាមិញ ថ្មីៗនេះដែរ Instagram បាន​ធ្វើ​ការអាប់ដេត នូវកំណែអាប់ដេត ថ្មីបន្ថែមទៀត ទៅលើមុខងារនេះ ដែលនឹងអនុញ្ញាតិ អោយ​អ្នកប្រើប្រាស់ អាចយករូបភាព ឬវីដេអូ កាលពី សប្តាហ៍មុន មកធ្វើការ បង្ហោះនៅក្នុង Stories បាន​ផងដែរ។

Cover

Final 1000x150 copy

ក៏សូមបញ្ជាក់ផងដែរថា កាលពីជំនាន់ចាស់ ជាមួយនឹងមុខងារ Stories នេះ គឺយើងអាចត្រឹមតែ យក​រូបភាព ឬវីដេអូត្រឹមតែ 24h មុនមកបង្ហោះតែប៉ុណ្ណោះ ហេតុដូច្នេះ សម្រាប់រូបភាព ដែលយើងផ្តិតទុក កាល​ពីម្សិលម្ង៉ៃ ឬកាលពីប៉ុន្មានថ្ងៃមុន គឺមិនអាចយកមកបង្ហោះ បាននោះទេ។​

សម្រាប់មុខងារនេះដែរ គឺមិនទាន់បាន បញ្ចេញអោយប្រើប្រាស់ ជាសាធារណៈនោះទេ ដោយក្នុងពេល​នេះ មានគណនីមួយចំនួនប៉ុណ្ណោះ ដែលទទួលបាន។

1

ហើយវាអាចនឹងបញ្ចេញ នៅសប្តាហ៍ក្រោយនេះហើយ ហេតុដូចនេះ សម្រាប់ប្រិយមិត្ត ដែលចូលចិត្ត ប្រើ​ប្រាស់បណ្តាញសង្គមនេះ អាចរង់ចាំអាប់ដេតកម្មវិធី Instagram របស់ខ្លួនបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:37 AM, 09 September
  • ប្រភព: Instagram
  • Tag: Lifestyle