ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Instagram នឹងមានមុខងារ​ថ្មី Share Story ម្ដង​បាន​ដល់​ពីរ​គឺ ចូល​ក្នុង​ហ្វេស​ប៊ុក

Instagram នឹងមានមុខងារ​ថ្មី Share Story ម្ដង​បាន​ដល់​ពីរ​គឺ ចូល​ក្នុង​ហ្វេស​ប៊ុក

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Facebook និង Instagram ដូចមិត្តអ្នកអានដឹង​ស្រាប់​ថា​វា​មាន​ម្ចាស់​តែ​មួយ​នោះ​ទេ។ ដូច្នេះ​ហើយ​ទាំង​មុខងារ​របៀបប្រើប្រាស់ ក៏ដូចគ្នាដែរ គ្រាន់តែមានការខុសគ្នាបន្តិចបន្ដួចនោះទេ គឺការ Post Status រីឯ Instagram វិញនោះដូចដឹងស្រាប់ហើយបានតែ Post ជារូបភាពនិង Story ប៉ុណ្ណោះ។

cover

Final 1000x150 copy

ហើយក្រុមហ៊ុនហ្វេសប៊ុកដែលជាម្ចាស់លើ Instagram នេះផងដែរ​ក៏​បាន​ធ្វើ​ការ​អាប់​ដេត​មុខងារ​ជា​បន្ត​បន្ទាប់​​ដើម្បី​អោយ​កាន់​តែស្រដៀងគ្នា និងទាក់ទងគ្នា​។ ដោយ Instagram ពីមុនពុំមានការ​ផ្ញើ​ជា​សារ​​ជា​សំងា​ត់​បានឡើយទើបឥលូវៗនេះមានការអាប់ដេតផ្ញើ​សារ​សំងាត់បាន​។ រីឯហ្វេប៊ុកវិញនោះការ Share ជា Story គឺមានក្រោយ Instagram នោះទេ ទើបតែថ្មីៗនេះមានការ Share Story ដូចគ្នា មិន​ថា​ការ Live video ក៏អញ្ចឹង Instagram ចេញក្រោយហ្វេសប៊ុកយកតាម​គ្នាទៅវិញទៅមកអោយ​កាន់​តែ​ដូចគ្នា​ទៅៗ​​។ ​រីឯមុខងារការផុសរូបតែមួយ ពី Instagram ទៅ​ហ្វេសប៊ុក​នោះ នេះជាការធ្វើអោយ​ដឹងថាកម្មវិធី​ទាំង​ពីរ​​នេះគឺជាប់ទាក់ទងគ្នាទៀតផង។ ហើយក្រុមហ៊ុនហ្វេសប៊ុក​នឹងមានកំណែអាប់​ដេត​ថ្មី​មួយ​ទៀត​បន្ថែម គឺការ share story ពី Instagram ទៅហ្វេសប៊ុក។ បានន័យថាគ្រាន់តែ Share story ពី Instagram យើង​អាច Share Story តែមួយចូលទៅកាន់ហ្វេប៊ុកទៀតផង មុខងារ​នេះនឹង​ចេញ​ឆាប់​នេះ​ផង​ដែរ។

pic 1

គ្រាន់តែមុខងារនេះគឺមិនទាន់មានការចេញជាផ្លូវការនូវឡើយនោះទេ គឺគ្រាន់ជាការសាកល្បង និងប្រាប់​ពី​ដំនឹង​ពត៌មានអោយដឹងមុនប៉ុណ្ណោះ។ ប្រសិនបើចេញជាផ្លូវការនោះយើងខ្ញុំនឹងចេញប្រាប់ពី​ពត៌មាន​តាម​ក្រោយទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 4:17 PM, 08 September
  • ប្រភព: Wccftech
  • Tag: Lifestyle