ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    មជ្ឃមណ្ឌលសេវាកម្ម​ជួស​ជុល និង គ្រឿង​បន្លាស់ សាខា​ទី 2 របស់ Vivo នៅ​ជ្រោយ​ច​ង្វារ​បាន​សម្ភោធ​ជាផ្លូវ​ការ​ហើយ!

មជ្ឃមណ្ឌលសេវាកម្ម​ជួស​ជុល និង គ្រឿង​បន្លាស់ សាខា​ទី 2 របស់ Vivo នៅ​ជ្រោយ​ច​ង្វារ​បាន​សម្ភោធ​ជាផ្លូវ​ការ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅព្រឹកថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ 2017 នេះ ក្រុមហ៊ុន Vivo បាន​ធ្វើ​ការ​បើក​​សម្ភោធ​ដំណើរ​ការ​មជ្ឈម​ណ្ឌល ផ្តល់​សេវា​ជួសជុល និង គ្រឿងបន្លាស់ សាខាទី2 ដែលមានទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ 6A ផ្ទះលេខ 158E សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយចុះពីស្ពានជ្រោយចង្វារ ចម្ងាយ​ប្រហែលជា 3គីឡូម៉ែត។ ចំនែកសាខាទី1 គឺមានទីតាំង ស្ថិតនៅក្នុងទីក្រុងភ្នំពេញ និង បាន​ដាក់​សម្ភោធ​ជាផ្លូវការ កាលពីខែសីហា ឆ្នាំ2017 កន្លងមកនេះ។

Cover

Final 1000x150 copy

នៅក្នុងមជ្ឈមណ្ឌល ផ្តល់សេវាជួសជុលនេះ ប្រសិនបើ អ្នកទាំងអស់គ្នា ចូលទៅ គឺនឹងឃើញ មាន​ទូរស័ព្ទ​ដៃ ជាច្រើនគ្រឿង ត្រូវបានដាក់តាំង សម្រាប់ធ្វើតេស្តកំសាន្ត និងដើម្បីសិក្សា ស្វែងយល់បន្ថែម អំពី​បច្ចេក​វិទ្យា ផ្សេងៗទៀត របស់ក្រុមហ៊ុន Vivo ។ ហើយនៅក្នុងមជ្ឃមណ្ឌលនេះ ក៏មានកន្លែងសម្រាប់ទទួលភ្ញៀវ ដើម្បីផ្តល់នូវការប្រឹក្សា យោបល់ ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ លើផលិតផលបន្ថែម ឯបរិយាកាស​ទៀត​សោត ក៏មានផាសុខភាពល្អផងដែរ។

ចាប់ពីពេលនេះ សម្រាប់ប្រិយមិត្ត ដែលជាអតិថិជនរបស់ Vivo ជាពិសេសអ្នកនៅភ្នំពេញ នឹងអស់​ការ​ព្រួយ​បារម្ភ លើបញ្ហាជួសជុល គ្រឿងបន្លាស់ ក៏ដូចជាសេវាកម្មផ្សេងទៀតហើយ  មិនត្រឹមប៉ុណ្ណោះ ក្រុម​ហ៊ុន Vivo ក៏គ្រោងបើកដំណើរការ មជ្ឈមណ្ឌល ផ្តល់សេវាជួសជុល និង គ្រឿងបន្លាស់នៅតាមបណ្តា​ខេត្ត​មួយ​ចំនួន នាពេលឆាប់ៗខាងមុខនេះផងដែរ ដែលខេត្តទាំងនោះរួមមាន ខេត្តកំពង់ចាម ខេត្ត​សៀមរាប ខេត្តបាត់ដំបង និង ខេត្តព្រះសីហនុ។

Pic 1 Pic 2 Pic 3 Pic 4

សូមរំលឹកផងដែរថា មកទល់ពេលនេះ ក្រុមហ៊ុន Vivo បាននាំយកស្មាតហ្វូនចំនួន 5​ ម៉ូឌែលហើយ ចូល​មក​កាន់​ទីផ្សារស្រុកខ្មែរយើង ដែលមានដូចជា V5 Plus, V5s, Y55s, Y53 Y51 ហើយទូរស័ព្ទនីមួយៗ គឺមានតម្លៃចាប់ពី 139$ រហូតដល់ 399$។ ហើយចំនុចដែលពិសេសរបស់ទូរស័ព្ទ ដែលទទួលបានការ​ពេញ​ចិត្តខ្លាំងនោះ គឺសមត្ថភាពនៃកាមេរ៉ាភ្លោះខាងមុខ អាចថតសែលហ្វី បានស្អាត និង ច្បាស់​ទៀត​ផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 2:17 PM, 08 September
  • ប្រភព: Vivo Cambodia
  • Tag: Lifestyle