ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Google Drive ជិតដល់ពេលត្រូវបញ្ចប់ជីវិតហើយ

Google Drive ជិតដល់ពេលត្រូវបញ្ចប់ជីវិតហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីប៉ុន្មានសប្តាហ៍មុន Google បាន បញ្ចេញ​កម្មវិធីថ្មី​មួយ​សម្រាប់រក្សាទុក​ទិន្នន័យ​​របស់​​យើង​​នៅ​​លើ Cloud ដែល​​​មាន​​​ឈ្មោះ​ថា Google Backup & Sync វាត្រូវ​បាន​បង្ហាញខ្លួន ដើម្បីជំនួសដំណែងរបស់ Google Drive។ ចំណែក Google Drive វិញនឹងត្រូវឈប់ដំណើរការនៅថ្ងៃ 11 ធ្នូ 2017 ខាងមុខនេះ ហើយនឹងត្រូវរលាយបាត់ពីពិភពគុណ នៅថ្ងៃ 12 មីនា 2018 នេះតែម្តង។

1

Final 1000x150 copy

ដូចនេះ ប្រិយមិត្តដែលកំពុងប្រើប្រាស់ Google Drive យ៉ាងចាំបាច់សម្រាប់ Store ការងារប្រចាំថ្ងៃ សូមប្រញាប់រួសរាន់ ដោនឡូតកម្មវិធី Google Backup & Sync ដាក់លើកុំព្យូទ័រ របស់អ្នក ហើយ Sync ទិន្នន័យ ទាំងអស់ពី Google Drive ចូលទៅក្នុង Google Backup & Sync ឱ្យបា នទាន់ពេលវេលា។

សម្រាប់ ខេមបូ រីផត ក៏ធ្លាប់បានចុះផ្សាយពត៌មាន អំពីរបៀបប្រើប្រាស់កម្មវិធីនេះ រួចមកហើយ។ ដូចនេះប្រិយមិត្ត ដែលមិនទាន់បាន ដោនឡូត និងប្រើប្រាស់ សូមចុចដំណរ ខាងក្រោមនេះ ដើម្បីស្វែងយល់ ពីកម្មវិធី Google Backup & Sync។

បញ្ជាក់ ៖ ការបិទប្រើប្រាស់នេះ គឺបិទសម្រាប់តែកម្មវិធី Google Drive នៅលើកុំព្យូទ័រ តែប៉ុណ្ណោះ។ សម្រាប់អ្នក ដែលមាន ឯកសារក្នុងគណនី Google នៅតែមាន ដដែលទេ។ អញ្ចឹងខ្ញុំសង្ឃឹមថា មិត្តអ្នកអាន ទាំងអស់គ្នា អាចដោនឡូត និងចេះប្រើប្រាស់ កម្មវិធី Google Backup & Sync នេះ ទាំងអស់គ្នា ដើម្បីអាប់ឡូត ទិន្នន័យក្នុងកុំព្យូទ័រ របស់យើងទៅ Cloud ជំនួស Google Drive ទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 12:53 PM, 08 September
  • ប្រភព: Cnet
  • Tag: Lifestyle