ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    HTC ជិត​លក់​ជំនួញ​ស្មាតហ្វូន​របស់​ខ្លួន​ចោល​ហើយ!

HTC ជិត​លក់​ជំនួញ​ស្មាតហ្វូន​របស់​ខ្លួន​ចោល​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជាដំណឹងអាក្រក់មួយសម្រាប់អ្នកគាំទ្ររបស់ HTC ដែលជាម៉ាកសញ្ញាចាស់ ល្បីឈ្មោះ នាពេលកន្លងមក តែបែរជាជួបបញ្ហា សេដ្ឋកិច្ចខ្លាំង នាប៉ុន្មានឆ្នាំ ចុងក្រោយ ដោយសារតែ ប្រាក់ចំណូល របស់ពួកគេ បានធ្លាក់ រហូតដល់ 51 ភាគរយ ទោះបីជាពួកគេ ខំបញ្ចេញនូវ កំពូលស្មាតហ្វូន HTC U11 មកស្រោចស្រង់ ក៏មិនអាចជួយបានដែរ ទើបមាន ដំណឹងថ្មី ចេញផ្សាយថា ក្រុមហ៊ុននេះ ឈានដល់ដំណាក់កាល ចចារ ចុងក្រោយ ត្រៀមលក់ជំនួញ ​ស្មាតហ្វូនទៅឲ្យ Google ។

cover

Final 1000x150 copy

ក្រុមហ៊ុនតៃវ៉ាន់មួយនេះ ធ្លាប់មានឈ្មោះបោះ សម្លេងខ្លាំង​ តែប៉ុន្មានឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុននេះ ដំនើរការមិន រលូនទេ ដោយសារតែមាន ចំនួនគូប្រជែង ខ្លាំងៗច្រើន បំបែកទីផ្សារបាន ដើម្បីយកអ្នកគាំទ្រ ស្ទើរតែទាំងស្រុង ទើបធ្វើឲ្យ ក្រុមហ៊ុននេះបាត់បង់ ប្រាក់ចំណូល យ៉ាងច្រើន ដល់ទៅ 51.5 ភាគរយ បើប្រៀបធៀប ជាមួយត្រីមាស ដូចគ្នា កាលពីឆ្នាំមុន ហើយចំនួន ខាតនេះ នៅតែកើនឡើង ពីមួយត្រីមាសទៅមួយ ត្រីមាស។ 

តាមរបាយការណ៍ដែលបានចេញផ្សាយថា Google មានយុទ្ធសាស្រ្ត 2 ចំនុច ដែលកំពុងពិចារណា ធ្វើជាភាគហ៊ុនធំ គ្រប់គ្រងលើជំនួញ ស្មាតហ្វូន HTC ដោយឲ្យ HTC ដំនើរការដដែល និងទិញយក ភាគហ៊ុន ទាំងអស់របស់ HTC ដោយអាចលុប ឈ្មោះ HTC ចោល ឬប្តូរទៅជា ឈ្មោះថ្មី ឬយកទីតាំងផលិត ទៅផលិត ស្មាតហ្វូន Google ។

1

សម្រាប់ពត៌មានសម្រេច នៅមិនទាន់ដឹងទេ ដោយយើងអាច ដឹងថានេះ ជាការចចារចុង ក្រោយរវាង HTC និង Google ដូចនេះយើងមាន តែចាំមើលពត៌មាន បន្ទាប់ទៀត នៅពេលក្រោយ ឬពេល ឆាប់ៗខាងមុខ បន្ទាប់ពីពួកគេ ចចារត្រូវគ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:14 AM, 08 September
  • ប្រភព: Commercial Times
  • Tag: Lifestyle