ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ទិដ្ឋភាព​ថត​ពី​លើ Apple Park និង Steve Jobs Theatre!

ទិដ្ឋភាព​ថត​ពី​លើ Apple Park និង Steve Jobs Theatre!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ខួបគំរប់ 10 ឆ្នាំ របស់ iPhone នៅថ្ងៃទី 12 ខែកញ្ញា ខាងមុខនេះ Apple បានបើកឲ្យភ្ញៀវ កិត្តិយសចូលរួម ពិធីតាំងបង្ហាញ iPhone ជំនាន់ថ្មី ដែលមានលក្ខណៈពិសេស ជាង iPhone ជំនាន់មុន ហើយប្លែកជាមួយ បច្ចេកវិទ្យាទំនើប ផងដែរ នៅក្នុង មហោស្រពថ្មី ដែលដាក់ ឈ្មោះថា Steve Jobs Theatre ។

cover

Final 1000x150 copy

គួររំលឹកអនុស្សាវរីយ៍ខ្លះៗ ពី iPhone ជំនាន់ដំបូង បានដាក់បង្ហាញ នៅក្នុងខែ​មករា ថ្ងៃទី 9 កាលពីឆ្នាំ 2007 បើគិតមកដល់ ពេលនេះគឺវាមាន រយៈពេល 10 ឆ្នាំហើយ ដែល Apple នៅរក្សាឈ្មោះ និងបន្តផលិត iPhone ថ្មីៗ ពីមួយជំនាន់ ទៅមួយជំនាន់ជាមួយការ រីកចម្រើន ដល់ពេលនេះ។

ដោយការខិតខំប្រឹងប្រែងរបស់លោក Steve Jobs ដែលព្យាយាមបង្កើត ម៉ាកសញ្ញានេះឡើង និងម៉ូឌែល iPhone នេះឡើង ដែលអាចបំពេញ តម្រូវការ របស់អ្នកប្រើប្រាស់ បានច្រើន ទើប Apple បង្កើតឡើង នូវមហោស្រព ដែលមានឈ្មោះ គាត់បែបនេះ ហើយក៏ជាខួប ម៉ូឌែល iPhone មានរយៈពេល 10 ឆ្នាំ និងត្រៀមដាក់ បង្ហាញក្នុងមហោស្រព នេះតែម្តង។ វីដេអូខាងក្រោម ដែលអ្នក អាចឃើញ ទិដ្ឋភាពអាគារ Apple Park និងមហោស្រព Steve Jobs ពីលើ ដូចនេះអ្នកអាច ទស្សនាបាន។

មហោស្រពនេះ មានជញ្ជាំងជាកញ្ចក់កម្ពស់ 6 ម៉ែត្រ តែអ្វីដែលពិសេស គឺទស្សនិកជន ឬភ្ញៀវកិត្តិយស ត្រូវចូលក្នុង និងចុះទៅជាន់ ក្រោមដី ទើបមានឆាក សម្រាប់បង្ហាញ ហើយមានកៅអី សម្រាប់មនុស្ស 1,000 នាក់ នៅទីនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:33 AM, 07 September
  • ប្រភព: Ducan Sinfield
  • Tag: Lifestyle