ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Flex Wash ជា​ម៉ាស៊ីន​បោក​គក់​វៃ​ឆ្លាត ដែល​អាច​បោក​សម្អាត និង​សម្ងួត​សំលៀក​បំពាក់​ក្នុង​ពេល​តែមួយ!

Flex Wash ជា​ម៉ាស៊ីន​បោក​គក់​វៃ​ឆ្លាត ដែល​អាច​បោក​សម្អាត និង​សម្ងួត​សំលៀក​បំពាក់​ក្នុង​ពេល​តែមួយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តភាគច្រើន ប្រហែលជាបាន​ឆ្លងកា​ត់​ប្រើ​ប្រាស់ នូវម៉ាស៊ីន​បោក​សម្លៀក​បំពាក់ អស់​ជា​ច្រើនម៉ាក ច្រើន​ប្រភេទ​ហើយ ដោយ​ខ្លះ​ប៉ះម៉ាស៊ីន ដែលល្អ និងខ្លះទៀតប៉ះម៉ាស៊ីនដែលប្រើ មិនបានយូរជាដើម។ ហើយ​ឆ្លៀតក្នុងពេលនេះដែរ ស្របពេល ដែលអ្នកទាំងអស់គ្នា មមាញឹកជាមួយនឹង បុណ្យភ្ជុំបិណ្ឌ ដែល​ធ្វើ​អោយ មិនសូវមានពេល ក្នុងការបោកសម្លៀកបំពាក់ ទៀតនោះ ខ្ញុំសូមណែនាំ នូវម៉ាស៊ីនបោក​សម្លៀក​បំពាក់ មួយម៉ូឌែលរបស់ក្រុមហ៊ុន Samsung មានឈ្មោះថា FlexWash។

Cover

Final 1000x150 copy

លក្ខណៈពិសេស នៃម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង FlexWash គឺជាម៉ាស៊ីនដែលអាច បោក​សម្អាត​សម្លៀកបំពាក់ និងសម្ងួត ក្នុងពេលតែមួយ ។ FlexWash មានទ្វារចំនួន 2 ផ្សេងគ្នា ដែលអាចឲ្យ លោក​អ្នក​បោកគក់ បានពីរដង ក្នុងពេលតែមួយ ទៅតាមប្រភេទផ្សេងៗ របស់សម្លៀកបំពាក់ នេះ​មាន​ន័យ​ថា​អ្នក​អាច បោកប្រភេទ ខោដោយខោ អាវដោយអាវ ឬទៅតាមពណ៌ របស់សម្លៀកបំពាក់ បានទៅតាម ការ​បែងចែក ខោអាវដែលអ្នកចង់បោកសម្អាត។ 

1

*ទ្វារខាងមុខ៖ គឺអាចបោក​បាន 21Kg ដែលអាច បោកសម្លៀកបំពាក់ បានច្រើន ហើយវាអាច ផ្ទុកទឹក​បាន​ទំហំ 5 គីប = 141.50 លីត្រ។ ចំនុច​ពិសេស នៃទ្វារខាងមុខ គឺវាមានទ្វារថត តូចមួយទៀត ដែល​ចំណុច​ពិសេស នៃទ្វារតូចនេះគឺ យើងអាចទន្លាក់បន្ថែម សម្លៀកបំពាក់ប្រលាក់ ក្នុងករណីដែលលោកអ្នក​ភ្លេច ឬចង់ដាក់បោកបន្ថែម នៅពេលដែល ម៉ាស៊ីនកំពុងដំណើរការ ក្នុងការបោកសម្លៀកបំពាក់។

2

*ទ្វារខាងលើ៖ គឺអាចបោកបាន 3.5Kg ដែលអាចបោក សម្លៀកបំពាក់ សមល្មម ដែលវាផ្ទុកទឹក បានទំហំ 1 គីប = 28.31 លីត្រ។

និយាយអោយងាយយល់ ជាងនេះ ប្រសិនបើលោកអ្នក មានសំលៀកបំពាក់ ចំនួនច្រើន លោកអ្នកអាច ប្រើ​ទាំងទ្វារខាងមុខ និងខាងលើ ដើម្បីធ្វើការបោកសម្លៀកបំពាក់ ក្នុងពេលតែមួយ រួមគ្នាបាន ដែលជួយ​ឲ្យ​អ្នក​ចំនេញ ពេលវេលាបានច្រើន។

គួរបញ្ជាក់ផងដែរថា ម៉ាស៊ីនបោកសម្លៀកបំពាក់ FlexWash ថ្មីនេះ បំពាក់ទៅដោយ បច្ចេកវិទ្យាបោកគក់ ទំនើបៗចំនួន 3 ដូចជា មុខងារបោក បានយ៉ាងស្អាត ដោយចំណាយ ពេលតិចជាង មួយម៉ោង (SuperSpeed), មុខងារកំចាត់ ស្នាមប្រទ្បាក់ ដែលជាប់ខ្លាំង (PowerFoam) និងប្រព័ន្ធរំញ័រ​មិន​មាន​សម្លេង​រំខាន (Vibration Reduction Technology)។

3 4

យល់យ៉ាងណាដែរ ចំពោះម៉ាស៊ីនបោកសម្លៀកបំពាក់មួយនេះ? អ្នកទាំងអស់គ្នា អាចរកជាវ និងសាកសួរ​ពត៌មាន​បន្ថែម ពីម៉ាស៊ីនបោកសម្លៀកបំពាក់ FlexWash នៅហាងទំនើប ឬក៏ដេប៉ូ ចែកចាយនានា របស់​ក្រុមហ៊ុន Samsung ឬទំនាក់ទំនង ទៅកាន់លេខទូរស័ព្ទ 023 223 838 ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 4:27 PM, 06 September
  • ប្រភព: Samsung Cambodia
  • Tag: Lifestyle