ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Smart បញ្ចេញ​កាត​បញ្ចូល​លុយ​ទូរស័ព្ទ ជាប្រាក់​រៀល​ដំបូង​គេ!

Smart បញ្ចេញ​កាត​បញ្ចូល​លុយ​ទូរស័ព្ទ ជាប្រាក់​រៀល​ដំបូង​គេ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Smart ដែល​ជា​ក្រុម​ហ៊ុន បណ្តាញ​ទូរស័ព្ទ ដ៏ពេញ​និយម​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បញ្ចេញ​នូវ កាត​បញ្ចូល​ទូរស័ព្ទ ស៊េរីថ្មី​មួយ ដែល​គិត​ទឹក​ប្រាក់ ជា​ប្រាក់​រៀល តែម្តង ហើយ​វា​ក៏​ជា កាត​បញ្ចូល​លុយ ដំបូងគេផងដែរ ដែលគិតជាប្រាក់រៀល។ ចំពោះកាតស៊េរីថ្មី ទាំងនោះ មាន​ចាប់​ពី​ទឹក​ប្រាក់ 5000៛, 10000៛, 20000៛, 40000៛ និង 500000៛។

Cover

Final 1000x150 copy

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចូល ទៅក្នុងទូរស័ព្ទហើយនោះ វានឹងបំលែងទៅជា លុយដុល្លារវិញ ឧទាហរណ៍​សម្រាប់ 5000៛ វានឹងបង្ហាញទៅជា 1.25$ វិញ។ យ៉ាងណាមិញ យើងនៅមិនទាន់ដឹងទេថា Smart នឹងកែប្រព័ន្ធទៅជា ប្រាក់រៀល ឬក៏យ៉ាងណានោះទេ តែប្រសិនបើ វានឹងក្លាយជា ការពិតមែននោះ នឹងកាន់តែប្រសើរថែមទៀត ព្រោះយើងសុទ្ធតែគាំទ្រ ប្រាក់រៀលទាំងអស់គ្នា។

11

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះយើងអាចទទួលបាន កាតដែលគិតជា ប្រាក់រៀលមួយហើយ ដែលនេះ ជា​ជំហ៊ានមួយ ក្នុងការគាំទ្រ ប្រាក់រៀល ខ្មែរយើងថែមទៀត។​ ហើយសម្រាប់ កាតបញ្ចូលលុយ ទាំងនេះ​ដែរ ក៏មានចែកចាយ និងដាក់លក់ហើយ ដែលអាចស្វែងរកបាន នៅជិតផ្ទះរបស់អ្នក។

 សម្រាប់ប្រិយមិត្ត ទាំងអស់គ្នា តើយល់យ៉ាងណាដែរ ចំពោះពត៌មានមួយនេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 12:41 PM, 29 August
  • ប្រភព: Smart
  • Tag: Lifestyle