ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    សូរ្យគ្រាស​នៅ​ថ្ងៃទី 21 សីហា​ខាង​មុខនេះ យើង​អាច​មើល​តាម​រយៈការ Live បាន

សូរ្យគ្រាស​នៅ​ថ្ងៃទី 21 សីហា​ខាង​មុខនេះ យើង​អាច​មើល​តាម​រយៈការ Live បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្វីត្បិតតែបាតុភូត​សូរ្យគ្រាស​ក្នុង​ឆ្នាំនេះ កើតឡើងនៅ​ទ្វីប​អាមេរិច​ទើប​មើល​ឃើញ​ច្បាស់ ហើយ​នៅ​ប្រទេស​ក​ម្ពុជា​យើង​មិន​អាច​មើល​ឃើញក៏ពិតមែន តែយើងក៏អាចតាមដានទស្សនាតាមរយៈ ការផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ គេហទំព័រ weather.com និង Twitter បានផងដែរ។

នេះជាតំណរ Link សម្រាប់ទស្សនាការផ្សាយផ្ទាល់នៅលើ Twitter https://twitter.com/i/live/885053575251939328

cover1

Final 1000x150 copy

ក្នុងការផ្សាយផ្ទាល់នេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន The Weather Company របស់សហរដ្ឋអាមេរិច ដោយត្រៀមខ្លួនរួចជាស្រេចសម្រាប់ចាប់យកទិដ្ឋភាព បាតុភូតសូរ្យគ្រាសនេះ។ ដោយវានឹងចាប់ផ្តើមនៅ​វេលា​ម៉ោង 11:00 PM ថ្ងៃទី 21 សីហា ម៉ោងនៅកម្ពុជា។

អញ្ចឹងប្រិយមិត្តដែលចង់ទស្សនាការផ្សាយបន្តរផ្ទាល់នេះ អាចចុចនៅលើ Link ខាងលើនោះបាន ព្រោះ​ក្រុម​ហ៊ុន The Weather Company ប្រើប្រាស់កាមេរ៉ាច្បាស់ ដើម្បីចាប់យកទិដ្ឋភាពទាំងមូល ដើម្បីឱ្យ​ពិភព​លោក​បានមើលឃើញដូចនៅសហរដ្ឋអាមេរិចដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 1:12 PM, 19 August
  • ប្រភព: The Weather Channel
  • Tag: Lifestyle