ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    MSI Concept Store បើក​ជា​ផ្លូវ​ការ​ហើយ! ហាង​លក់​ផលិត​ផល MSI សុទ្ធ ដែល​អ្នក​ទុក​ចិត្ត​បាន!

MSI Concept Store បើក​ជា​ផ្លូវ​ការ​ហើយ! ហាង​លក់​ផលិត​ផល MSI សុទ្ធ ដែល​អ្នក​ទុក​ចិត្ត​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីព្រឺកថ្ងៃទី 19 ខែ​សីហា ឆ្នាំ 2017 (ព្រឹ​ក​មិញ​នេះ) ហាង MSI Concept Store ដំបូងគេ​បង្អស់​នៅ​ក្នុង​រាជធានី​ភ្នំពេញត្រូវ​បាន​សំភោធន៍​ជាផ្លូវការហើយ ជាមួយនឹងការចូលរួមយ៉ាង​ច្រើនកុះករ​ពី​សំណាក់​ភ្ញៀវ​កិត្តិយស អតិថិជន និងអ្នកសារព័ត៌មាននានា។

1

Final 1000x150 copy

ជាមួយនឹងការសំភោធន៍ហាងថ្មីនេះ MSI Concept Store បានដាក់តាំងបង្ហាញនូវផលិតផលជាច្រើន សម្រាប់​យើង​ធ្វើ​ការ​តេស្ដសាកល្បងកម្លាំង ជុំវិញផលិតផលថ្មីៗ ទំនើបចុងក្រោយពី MSI តែម្ដងរួមមាន​ដូចជា​ម៉ាស៊ីន Gaming Notebook ម៉ាស៊ីន Desktop និងបរិក្ខាប្រើប្រាស់ផ្សេងៗ អមមកជាមួយនឹង Promotion ពិសេសៗថែមទៀត។ MSI Concept Store នឹងក្លាយជាកន្លែង ដែលផ្ដល់ដល់អតិថិជន​នូវ​បទពិសោធន៍ថ្មីៗ ជុំវិញបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់របស់ MSI ដូចនេះរាល់ប្រិយមិត្ត ដែលចង់​បាន​កុំព្យូទ័រ​សុទ្ធ មានធានាត្រឹមត្រូវ ដែលមានគុណភាពខ្ពស់ សេវាកម្មល្អនោះ MSI Concept Store គឺជាទីតាំងល្អសម្រាប់ចាប់ផ្ដើមស្វែងរកម៉ាស៊ីន និង Hardware ល្អៗ។

2cover 3 4

ជុំវិញថ្ងៃបើកហាងថ្មីជាផ្លូវការនេះដែរ MSI Concept Store ក៏បានបង្ហាញឲ្យឃើញនូវសមត្ថភាព ក៏ដូច​ជាលក្ខណៈសម្បត្តិទូទៅរបស់ម៉ូឌែលថ្មីគឺ GE63/73 Raider ផងដែរ ដែលជាកុំព្យូទ័រយួរដៃ​សម្រាប់​លេង​ហ្គេម​ទំនើប និងចុងក្រោយគេបង្អស់របស់ MSI ដែលកំពុងទទួលបានការចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នក​ប្រើប្រាស់​ទូទៅ។ ម៉ូឌែលថ្មីនេះត្រូវបានរចនាឡើងយ៉ាងស្អាត ការពារដោយលោហៈធាតុនៅពីខាងលើ មាន​ប្រព័ន្ធបន្ថយកម្ដៅថ្មីគឺ Cooler Boost 5 ធ្វើឲ្យការប្រើប្រាស់ត្រជាក់ ទោះបីលេងហ្គេម ឬប្រើខ្លាំង​ក៏​ដោយ​។ ជាងនេះ​ទៅ​ទៀត​ម៉ូឌែល GE63/73 បំពាក់មកជាមួយក្ដារចុចមានភ្លើង RGB មានអេក្រង់ច្បាស់​ម៉ដ្ឋ មានល្បឿន Refresh Rate ដល់ទៅ 120Hz ប្រើប្រាស់ Hardware ស៊េរីចុងក្រោយទាំងអស់ថែម​ទៀត ដែលជាកុំព្យូទ័រមានភាពប្រណិត និងលេចធ្លោច្រើន។

5

ក្រៅពីការបើកឲ្យធ្វើតេស្ដសាកល្បងនូវផលិតផល MSI ជាច្រើនរួច MSI Concept Store ក៏នឹងធ្វើការ​ចាប់​រង្វាន់ទៅដល់អតិថិជនរបស់ខ្លួន ដែលបានកុម្ម៉ង់ទិញមុនចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 18 ខែសីហានេះ នូវកាដូ​មួយចំនួនបន្ថែម ដើម្បីជាការអបអរសាទរ ទៅដល់ហាងថ្មីនេះ អាស្រ័យ​ទៅ​លើ​ម៉ូឌែល​ដែល​បាន​ទិញ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:00 PM, 19 August
  • ប្រភព: Cambo Report
  • Tag: Lifestyle