ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    MSI Cambodia បើក​សម្ភោធ Concept Store ដំបូង​គេ​នៅ​បង្អស់​នៅ​កម្ពុជា​ហើយ!

MSI Cambodia បើក​សម្ភោធ Concept Store ដំបូង​គេ​នៅ​បង្អស់​នៅ​កម្ពុជា​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

MSI ជាម៉ាករបស់ Hardware ដែល​នាំ​មុខ​គេ​លើ​វិស័យ Game ហើយ​ឥឡូវ​នេះ គ្រោងនឹង​បើ​សម្ភោធ ជា​ផ្លូវ​ការនូវ Concept store ដំបូង​គេ​បង្អស់ នៅក្នុង​ទីក្រុង​ភ្នំពេញ​ហើយ ដោយ​បាន​សហការ ជាមួយ​ក្រុម​ហ៊ុន Dragon Computer នៅថ្ងៃទី 19 ខែសីហា ខាងមុខ។

Cover

Final 1000x150 copy

សម្រាប់ប្រិយមិត្ត ដែលមិនទាន់ស្គាល់ពី MSI, MSI ជាក្រុមហ៊ុនដំបូងគេ ក្នុងពិភពលោក ដែលទទួល​បាន​សិទ្ធិផ្តាច់មុខ ក្នុងការបំពាក់ Gaming Feature និងផ្គត់ផ្គង់ គ្រប់ខ្សែស្រឡាយ Gaming Laptop ចាប់ពី​កម្រិត​ទាប រហូតដល់ កម្រិតខ្ពស់ ដើម្បីបំពេញតម្រូវការ របស់អ្នកលេងហ្គេម គ្រប់ប្រភេទ។

ហើយនៅថ្ងៃទី 19 ខែសីហា ខាងមុខនេះ គឺជាថ្ងៃបើសម្ភោធ ជាផ្លូវការ និងជាពេលវេលាល្អមួយ សម្រាប់ MSI ធ្វើការរៀបចំ នូវកម្មវិធី ដែលមានសកម្មភាពផ្សេងៗ នៅក្នុងហាងផ្ទាល់ ចាប់ផ្តើមពីម៉ោង 2 រហូត​ដល់ ម៉ោង 5 ល្ងាច អតិថិជនទាំងអស់ អាចចូលរូមបាន ដោយសេរី ហើយក៏អាចឈ្នះ នូវរង្វាន់ពីក្រុមហ៊ុន​ផ​ងដែរ ដោយចំនូនមានកណត់ និងមានឱកាសទិញ MSI Gaming Laptop ក្នុងតម្លៃត្រឹមតែ US$599 ប៉ុណ្ណោះ។

ជាងនេះទៅទៀត នៅមុនពេលបើកសម្ភោធ ក្រុមហ៊ុន MSI ក៏មានការ ផ្តល់ជូននូវការបញ្ចុះតម្លៃ និង​កាដូ​ពិសេសចំពោះ អតិថិជន ដែលបានកុម្ម៉ង់ទុកមុន ផងដែរ។ សម្រាប់អ្នកដែលមិនបានទទួលការបញ្ចុះតម្លៃ នៅក្នុងអំឡុងពេល កម្មង់មុន ក៏នៅតែមានឱកាសទទួល បានកាដូរពិសេស ក្នុងពេលបើកសម្ភោធ ផង​ដែរ។

ចំពោះប្រូម៉ូសិនទាំងនោះ រួមមានដូចជា៖

  1. ពីថ្ងៃទី 12-18 ខែសីហា មានការផ្តល់ជូនពិសេសសម្រាប់ការកុម្ម៉ង់មុន

កុម្ម៉ង់ក្នុងអំឡុងមុនពេលបើក ហើយមកទទួលយកកុំព្យូទ័ររបស់អ្នកនៅថ្ងៃទី 19 សីហា និងទទួល បាន​កាដូ បញ្ចុះតម្លៃពិសេសដូចខាងក្រោម៖

  • ម៉ូឌែល GT/GS បញ្ចុះតំលៃ 50$
  • ម៉ូឌែល GE បញ្ចុះតំលៃ 30$
  • ម៉ូឌែល GP/GL បញ្ចុះតំលៃ 20$

1

  1. ពីថ្ងៃទី 19-31 ខែសីហា មានការផ្តល់ជូនពិសេសសសម្រាប់ទិញ MSI Gaming Notebook.

ទិញ MSI Laptop ក្នុងអំឡុងពេលប្រូមូសិនអាចទទួលបានកញ្ចប់កាដូ ពិសេស ដែលក្នុងនោះ រួមមាន Backpack, Gaming Headset, ឬ Gaming Mouse, Lucky edge of the cup, Mini Block ។ល។​ អាស្រ័យទៅលើម៉ូឌែលដែលអ្នកទិញ!

2

  1. ពីថ្ងៃទី 19-31 ខែសីហា លេងហ្គេមផ្សេងៗក្នុងថ្ងៃសម្ភោធ

GL62 7RD-084XKH អាចទិញក្នុងតម្លៃពិសេសត្រឹមតែ US$599 ប៉ុណ្ណោះ ចំនួនមានកំណត់។ ចាប់​រង្វាន់ ១០០% ជាឱកាសនៃការផ្តល់ជូនពិសេសនៅថ្ងៃសម្ភោធ។

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនង មកកាន់ហ្វេសប៊ុកផេក https://www.facebook.com/MSICambodia/

កុំអោយឱកាសដ៏ល្អនេះ កន្លងផុតទៅអោយសោះណា ជាពិសេស ប្រិយមិត្តដែលជា Fan របស់ MSI!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:50 PM, 12 August
  • ប្រភព: MSI Cambodia
  • Tag: Lifestyle