ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ចំនួន​លក់​ស្មាតហ្វូន​របស់ Huawei អាច​នឹង​វ៉ា​ដាច់ Apple នៅ​ត្រី​មាសនេះ

ចំនួន​លក់​ស្មាតហ្វូន​របស់ Huawei អាច​នឹង​វ៉ា​ដាច់ Apple នៅ​ត្រី​មាសនេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តាមរបាយការណ៍ទើបបានចេញផ្សាយ ថាក្រុមហ៊ុនល្បីផលិត ស្មាតហ្វូន Huawei នឹងអាច ស៊ីដាច់ Apple នៅក្នុងត្រីមាសទី 3 ដោយសារតែចំនួន លក់ស្មាតហ្វូន របស់ពួកគេ មានការ កើនឡើង ជាលំដាប់។ គិតទៅ ត្រីមាសទី 3 ចាប់ពីថ្ងៃទី 1 ខែកក្កដា ដល់ថ្ងៃទី 30 ខែកញ្ញា ដែលការវិភាគ បានប៉ុន្មានខែហើយ មកដល់ពេលនេះ ជាពិសេសអ្នក វិភាគបានដឹងពី ចំនួនលក់របស់ ក្រុមហ៊ុនទាំង 2 នេះហើយ។

cover

Final 1000x150 copy

យោងតាមអ្វីដែល Huawei បានរៀបរាប់ពីមុនមក ថាខ្លួននឹងអាចក្លាយជា ក្រុមហ៊ុនកំពូលក្នុងការ លក់ស្មាតហ្វូន ជាពិសេស អាចឈរលើ តារាងកំពូល ថែមទាំងផ្តួល Samsung និង Apple ទៀតផង នៅឆ្នាំ 2021 ខាងមុខ។ យើងអាចត្រឹមដឹង ទុកបាន ហើយចាំ មើលថាតើ ការរៀបរាប់ របស់ពួកគេ អាចក្លាយជាការ ពិតឬអត់។

Huawei ជឿជាក់លើស្មាតហ្វូនត្រកូល P, ត្រកូល M និងម៉ូឌែលច្រើនទៀត ជាពិសេស ការលក់ ផលិតផល របស់ពួកគេ គឺកើនឡើង ជារៀងរាល់ឆ្នាំ ដូចនេះ នាពេលមុខ ឈានឡើង លើសនេះ អាស្រ័យទៅម៉ូឌែល ស្មាតហ្វូនជំនាន់ក្រោយៗ របស់ពួកគេ ប៉ុណ្ណោះ។

p1011

បន្ថែមថា ស្របពេលមានអ្នកវិភាគដឹងក៏ដោយ ក៏មិនទាន់ បញ្ជាក់ច្បាស់ដែរ ដូចនេះមានតែ រង់ចាំនៅពេល ដែលចង់ត្រីមាស នឹងមានរបាយការណ៍ ចេញមក ជាផ្លូវការ ដើម្បីឲ្យមហាជន បានដឹងថា ក្រុមហ៊ុនណាខ្លះ លក់ស្មាតហ្វូន បានចំនួនប៉ុន្មាន ក្នុងត្រីមាស នីមួយៗ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:04 AM, 12 August
  • ប្រភព: Digi Times
  • Tag: Lifestyle