ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Hack ទិន្នន័យក្រុម​ហ៊ុន HBO ទាំង​មូល​មិន​ជាប់​ទោស​ហើយ​មាន​រង្វាន់​លុយ​រាប់​សិប​ម៉ឺនដុល្លារទៀត

Hack ទិន្នន័យក្រុម​ហ៊ុន HBO ទាំង​មូល​មិន​ជាប់​ទោស​ហើយ​មាន​រង្វាន់​លុយ​រាប់​សិប​ម៉ឺនដុល្លារទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានប្រហែលជាដឹង​ហើយ​នូវ​​ក្រុម​ហ៊ុន HBO មួយ​នេះ​គឺ​ជាក្រុមហ៊ុន​ធំមួយ ខាង​ទូរទស្សន៍ កំសាន្ត​​តែម្ដង។ ក្រុមហ៊ុន​នេះ​ផង​ដែរ ក៏​ជា​ក្រុម​ហ៊ុន ផ្សព្វផ្សាយ​ធំ​ខាង TV Series ដូចជា Game of Throne អញ្ចឹងដែរ។

cover

Final 1000x150 copy

រឿងដែលមិនគួរនឹកស្មានដល់នោះគឺក្រុមហ៊ុន កំសាន្តដ៏ធំមួយនេះត្រូវបានគេ Hack​ បានដែរនោះ​ដោយ​យោង​តាម​ពត៌មានពី Wccftech បានបញ្ជាក់ថាអ្នកដែល Hack បាននោះគឺជាមនុស្សមួយក្រុមដែលពួក​គេ​ហៅ​ខ្លួនឯងថា White Hat Hacker។ ពួកគេបានធ្វើការ Hack យកទិន្នន័យ របស់ HBO អស់ចំនួន 1.5TB ដែលក្នុងនោះមានទាំងទិន្នន័យផ្សេងៗ និងភាពយន្តភាគ Game of Throne ផងដែរ។ ដូច្នេះ​ហើយ ក្រុមហ៊ុន HBO មួយនេះក៏បានដឹងផងដែរ ហើយក៏ធ្វើការ ផ្ដល់ជាលុយចំនួន 250,000$ អោយ Hacker ដែលបាន Hack នេះជាលាក់​ការ ផងដែរ សម្រាប់ការមិនចែកចាយនិងផ្ដល់ទិន្នន័យលក់​អោយ​អ្នក​ផ្សេងទៀតនោះ រឺក៏ប្រាប់វិធី hack អោយអ្នកផ្សេង hack ចូលបានទៀត ការ​ធ្វើនេះគឺជាលក្ខណៈ​ស្ងាត់ៗ​នោះទេនៃក្រុមហ៊ុនមួយនេះ។ គ្រាន់តែចៀសមិនផុតពីអ្នកពត៌មានពូកែស៊ើបការឡើយ។

pic 1

នេះមិនមែនលើកទីមួយឡើយ ដែល Hacker ទទួលបានលុយបន្ថែម ប្រសិនបើ Hack​ ក្រុមហ៊ុន ធំៗ​បាន​នោះ មិនត្រឹមតែប៉ុណ្ណោះបណ្ដាញសង្គមយក្ស Facebook ក៏អញ្ចឹងដែរខ្លួនក៏បានប្រកាសហើយ ប្រសិនអ្នកណា hack បាននោះក៏នឹងធ្វើការផ្ដល់លុយ​ជាច្រើនដល់អ្នកនោះផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:37 PM, 11 August
  • ប្រភព: wccftech
  • Tag: Lifestyle