ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ASUS សហការ​ជាមួយ Cellcard និង​ហាង​អេឡិច​ត្រូនិច​ក្នុង​ស្រុក ដើម្បី​បញ្ចុះ​តម្លៃ​ស្មាតហ្វូន​ខ្លួន​ជាច្រើន

ASUS សហការ​ជាមួយ Cellcard និង​ហាង​អេឡិច​ត្រូនិច​ក្នុង​ស្រុក ដើម្បី​បញ្ចុះ​តម្លៃ​ស្មាតហ្វូន​ខ្លួន​ជាច្រើន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះ ASUS បានធ្វើការសហការជាមួយក្រុមហ៊ុន Cellcard និងហាងអេឡិចត្រូនិច ក្នុងស្រុកជាច្រើន ដើម្បីធ្វើការ តាំងពិព័រណ៍ ផលិតផលរបស់ខ្លួន ក៏ដូចជាធ្វើការ ផ្តល់ជូនកាដូ ជាច្រើន ដែលកម្មវិធីនេះ មានរយៈពេល ដល់ទៅ 1 ខែឯណោះ។  កម្មវិធីបញ្ចុះតម្លៃ ខ្នាតធំនេះ នឹងធ្វើឡើង នៅតាមហាង អេឡិចត្រូនិច ក្នុងស្រុកធំៗ ជាច្រើន ដោយក្នុងនោះ មានទូរស័ព្ទ Asus ZenFone ជាច្រើនម៉ូដ ច្រើនម៉ាក ហើយក្នុង នោះក៏មាន បុគ្គលិក រង់ចាំបម្រើ និងឆ្លើយតប នូវរាល់ចម្ងល់ របស់អតិថិជន ផងដែរ។

1

Final 1000x150 copy

ក្រៅពីការដាក់តាំងបង្ហាញ ទូរសព្ទ័ដៃទំនើប គ្រប់ស៊េរី របស់ ASUS នេះ អ្នកប្រើប្រាស់ និងអតិថិជន ទាំងអស់ ក៏អាចរីករាយ និងសប្បាយចិត្ត ជាមួយនឹងការបញ្ចុះ តម្លៃពិសេស ដែលមិនធ្លាប់មាន ទៅលើទូរសព្ទ័ដៃ ទំនើប ស៊េរី ZenFone ទាំងអស់ ដែលជាឱកាស ពិសេសសម្រាប់ អតិថិជនដែល ប៉ងទិញ ទូរស័ព្ទដៃទំនើប របស់ ASUS ក្នុងតម្លៃពិសេសនេះ ហើយទទួលបាន ការធានា ជាផ្លូវការពី ASUS រយៈពេលមួយឆ្នាំ ពេញផងដែរ ។

2

ឱកាសពិសេសសម្រាប់ អតិថិជន ដែលធ្វើការទិញ ទូរស័ព្ទដៃទំនើប សេរ៊ី ZenFone នៅក្នុងព្រឹត្តការណ៍ពិសេសនេះ មិនថាម៉ូឌែល មួយណានោះទេ អ្នកនឹងមាន ឱកាសចាប់រង្វាន់ ផ្សងសំណាងភ្លាមៗ នូវ វត្ថុអនុស្សាវរីយ៍ ជាច្រើនមានដូចជា ទូរស័ព្ទដៃ ទំនើបសេរ៊ី ASUS ZenFone អាវយឺត ដ៏ស្រស់ស្អាត និងគ្រឿងតុបតែង លំអរទូរស័ព្ទ ដៃទំនើប ជាច្រើន ។ មិនតែប៉ុណ្ណោះ លោកអ្នកនឹងទទួល បានកាដូ បន្ថែមពីការចាប់ រង្វាន់ជាមួយក្រុមហ៊ុន Cellcard ភ្លាមៗ ថែមទៀតផង។

4

កម្មវិធីពិសេសនេះ មានរយៈពេលដល់ទៅ 1 ខែឯណោះ ដោយក្នុងនោះ រាល់ការជាវទូរស័ព្ទ នឹងមានថែមកាដូ ចំនួន 10 មុខ តែម្តង ហើយសម្រាប់ការ ជាវទូរស័ព្ទ ZenFone 3 វិញ ក៏មានការធានា ប្តូរអេក្រង់ ក្នុងរយៈពេល មួយឆ្នាំ ផងដែរ ប្រសិនបើមានការ បែកប្រេះស្រាំ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:46 AM, 11 August
  • ប្រភព: ASUS Cambodia
  • Tag: Lifestyle