ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    រាល់ការជាវ Speaker ម៉ូឌែល XB20, XB30, XB40 នឹងទទួលបានស្រោមការពារមួយដោយឥតគិតថ្លៃ

រាល់ការជាវ Speaker ម៉ូឌែល XB20, XB30, XB40 នឹងទទួលបានស្រោមការពារមួយដោយឥតគិតថ្លៃ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ស្តាប់តន្រ្តីអាចធ្វើអោយ អារម្មណ៍របស់​យើង ធូរស្បើយ ពីកង្វល់​​ផ្សេងៗ បាន​ច្រើន មិន​តែ​ប៉ុណ្ណោះ វាក៏​អាចកំដរ អារម្មណ៍របស់យើង ដើម្បីអាចធ្វើកិច្ចការ ផ្សេងៗទៀតបានកាន់តែប្រសើរផងដែរ។ សព្វថ្ងៃនេះ យើងតែងឃើញ មានយុវវ័យ ភាគច្រើន ចូលចិត្តយក Speaker ដាក់តាមខ្លួន មិនថាពេលធ្វើ​ដំណើរ​កម្សាន្ត ឬក៏ទៅទីណាឡើយ ដើម្បីកំដរអារម្មណ៍ របស់ពួកគេ ជាមួយនឹង តន្រ្តីដែលគេ ចូលចិត្ត។

1

Final 1000x150 copy

ស្របគ្នានេះដែរ ខ្ញុំសូមណែនាំនូវ Speakers ចំនួន ៣ ជាផលិតផល របស់ក្រុមហ៊ុន Sony ដែល​ប្រិយ​មិត្ត ប្រាកដជាពេញចិត្តជាមួយនឹង សម្លេងដ៏រណ្តំរបស់ពួកវា ជាពិសេសនោះគឺ XB40 ដែលវាជាម៉ូឌែល​ដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេ។ ហើយអ្វីដែល កាន់តែពិសេសទៀតនោះ Sony មាន​ប្រូម៉ូសិន​ពិសេស សម្រាប់អ្នកដែលចង់ជាវ Speaker ទាំងបីស៊េរីរបស់ Sony ចាប់ពីថ្ងៃ 10 ខែសីហា នេះ​តទៅ ដោយយើងនឹងទទួលបាននូវស្រោមការពារពិសេសមួយ ដែលវាអាចការពារ Speaker របស់​អ្នក​បាន​​ល្អពីភាពសឹកឆ្កូត និងងាយស្រួលយកតាមខ្លួន ហើយការរចនារូបរាងរបស់វាក៏ទាក់ទាញ​ទៀត​ផង​ស៊ីគ្នាជាមួយនឹង Speaker ទាំងបីនេះ។

2

ដូចនេះសម្រាប់អ្នកដែលចង់បាន Speaker មួយដើម្បីតភ្ជាប់ជាមួយនឹងស្មាតហ្វូន ថាប្លេត ឬកុំព្យូទ័រ​របស់​អ្នកនោះ អ្នកអាចសាកល្បងជាមួយនឹង Speaker ទាំងបីស៊េរីនេះបាន៖

  • SONY SRS-XB20 មាន​តម្លៃ 99$ បន្ថែមជូនស្រោមតម្លៃ 25$
  • SONY SRS-XB30 មានតម្លៃ 149$ បន្ថែមជូនស្រោមតម្លៃ 25$
  • SONY SRS-XB40 មានតម្លៃ 199$ បន្ថែមជូនស្រោមតម្លៃ 25$

អ្នកទាំងអស់គ្នា អាចស្វែងរក និងជាវ Speaker ណាមួយខាងលើបាន នៅតាមបណ្ដាហាងនានាដែលជាដៃគូរបស់ Sony។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 8:06 PM, 10 August
  • ប្រភព: SONY Cambodia
  • Tag: Lifestyle