ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Facebook Watch ចាប់ផ្តើម​បើក​អោយ​ប្រើ​ហើយ ដែល​ជា​គូប្រជែង​ជា​មួយ YouTube

Facebook Watch ចាប់ផ្តើម​បើក​អោយ​ប្រើ​ហើយ ដែល​ជា​គូប្រជែង​ជា​មួយ YouTube

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពីទទួលជោគជ័យ ក្លាយជាបណ្តាញ​សង្គម​ដ៏​ធំបំផុត​មួយ​ហើយ​នោះ Facebook នៅមាន​មហិច្ឆតា​ច្រើន​ទៀត ទាំងក្នុង​បច្ចេក​វិទ្យា​ផ្គត់​ផ្គង់អ៊ីន​ធឺណែត តាមយន្តហោះ បច្ចេកវិទ្យា VR ជាដើម ហើយ​ដោយ​ឡែក​នៅ​ថ្ងៃនេះ ក្រុមហ៊ុន Facebook បានដាក់បង្ហាញមុខងារថ្មី មួយទៀតនោះគឺ Watch។ Watch ជា​ឈ្មោះ​សាមញ្ញមែនទែន ដែលមានន័យថា ទស្សនា ដោយមុខងារនេះ ត្រូវបានដាក់ជាប់នឹង របារក្នុង Facebook របស់យើងតែម្តង ហេតុដូច្នេះហើយ ចាប់ពីពេលនេះទៅ យើងមិនត្រឹមតែអាច ប្រើ Facebook ដើម្បីធ្វើការទំនាក់ទំនង និងទទួលព៌ត័មានថ្មីៗទេ តែក៏សម្រាប់ទស្សនាវីដេអូផងដែរ។

1_cover

Final 1000x150 copy

អ្នកប្រើប្រាស់មួយចំនួន អាចនឹងឃើញក្រឡោននេះ នៅក្នុងកម្មវិធី Facebook ទាំងលើ iPhone/ Android និងនៅលើកុំព្យូទ័រ ចាប់ពីថ្ងៃព្រហស្បត្តិ៍នេះតទៅហើយ។ នៅក្រឡោន Watch នេះ វាមាន​ប្រមូល​ផ្តុំទៅដោយវីដេអូជាច្រើន ដែលបង្កើតឡើងដោយមនុស្ស រឺបុស្តិ៍ល្បីៗ មានទាំងវិជ្ជាធ្វើម្ហូប កីឡា វីដេអូជីវិតប្រចាំថ្ងៃ (Vlog) និងវីដេអូបែបចិត្តសាស្ត្រ Inspiration ជាដើម។ គោលបំណងនៃការ បង្កើត​កម្មវិធី​នេះ គឺដើម្បីអោយអ្នកប្រើប្រាស់ Facebook មានភាពងាយស្រួលជាងមុន ក្នុងការស្វែងរក​វីដេអូ​ល្អៗ ជាច្រើន មិនឡូកឡំជាមួយនៃ Status របស់មិត្តភក្កិដែលអ្នកបង្ហោះ។ តាមការអោយដឹង Facebook នឹងចែកចំណូល 55% ទៅដល់អ្នកបង្កើត តាមរយៈការផ្សាយពាណិជ្ជកម្ម ហើយ Facebook នឹង​ដកទុក 45% ដែលនេះមានភាពច្បាស់លាស់ ជាង YouTube ទៅទៀត ហើយតាម​ការ​ព្យាករណ៍​ទៅថ្ងៃអនាគត វានឹងអាចប៉ះពាល់ខ្លាំង ទៅដល់សេវាកម្មរបស់ YouTube ផងដែរ។

2

អ្នកអាចនឹងមិនឃើញមុខងារ Watch នេះ លោត​ចូល​ទូរស័ព្ទអ្នក នោះ​ទេ​នាពេល​បច្ចុប្បន្ន​នោះ ពោល​មនុស្ស​មាន​​សំណាង មួយ​ចំ​នួនប៉ុណ្ណោះ ទើបអាចឃើញមុខងារនេះ។ យើងប្រហែលជាត្រូវរង់ចាំ ប៉ុន្មាន​អាទិត្យ រឺ​ដល់​ខែ​ឯណោះ ទម្រាំ​មាន​មុខងារ​នេះ​ប្រើ ក៏ប៉ុន្តែវា​នៅ​ជាប់​មន្ទិល​សង្ស័យ​ជា​ច្រើន​នៅ​ឡើយ​ទេ សម្រាប់​ខ្ញុំ ព្រោះ​អី​បើវា​មាន​ល្បឿន Streaming យឺត និងអាចបង្ហាញវីដេអូបានត្រឹម 720 ភិចស៊ែលនោះ ខ្ញុំនឹងនៅតែប្រើ YouTube បន្តទៀតជាក់ជាមិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:45 AM, 10 August
  • ប្រភព: Theverge
  • Tag: Lifestyle