ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Apple ចុះ​ប៉ាតង់​ថ្មី ដែល​ប្រើ​កាមេរ៉ា​ខាង​មុខ​និង​សេនស័រ​ខាង​មុខវាស់​ចង្វាក់​បេះដូង!

Apple ចុះ​ប៉ាតង់​ថ្មី ដែល​ប្រើ​កាមេរ៉ា​ខាង​មុខ​និង​សេនស័រ​ខាង​មុខវាស់​ចង្វាក់​បេះដូង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប៉ាតង់ថ្មីរបស់ Apple ដែលទើបតែចុះបញ្ជី កំពុងតែមានការនិយាយ ពិភាក្សាគ្នាច្រើន ដោយសារតែ បចេ្ចកវិទ្យានេះ អាចទាក់ទាញអ្នក គាំទ្របានច្រើន ដោយពួកគេ ប្រើប្រាស់កាមេរ៉ា ខាងមុខ, សេនស័រ ខាងមុខនោះ ដើម្បីធ្វើការវាស់ តាមដានសុខភាព របស់អ្នកប្រើប្រាស់ ជាពិសេស ចង្វាក់បេះដូង ដោយយោងតាម ប៉ាតង់ ដែលគេបានចុះនោះ។

cover

Final 1000x150 copy

លើសពីនេះទៅទៀត ការវាស់ដោយប្រើប្រាស់កាមេរ៉ាមុខ និងសេនស័រ ខាងមុខនោះ នៅមាន សមត្ថភាពច្រើនទៀត ដែលនៅក្នុង ប៉ាតង់នោះ បានរៀបរាប់ថា វាអាច តាមដាន អុកស៊ីសែន ក្នុងខ្លួនអ្នក ប្រើប្រាស់, ចង្វាក់បេះដូង ឬជីពចរ និងតាមដាន ចលនាដង្ហើមផងដែរ ហើយទិន្នន័យ ដែលទទួលបាន នឹងបង្ហាញ នៅលើកម្មវិធី Health របស់ Apple ។ ជាពិសេស កម្មវិធីនេះ នឹងកាន់តែមាន ប្រយោជន៍ ជួយឲ្យអ្នក ប្រើប្រាស់មានសុខភាពល្អ។

2017-08-09_203109

ចំពោះប៉ាតង់នេះ នៅមិនទាន់យកមកប្រើប្រាស់ ឬបំពាក់លើស្មាតហ្វូន របស់ពួកគេ ភ្លាមៗនោះទេ ដោយជាទូទៅ ពួកគេចុះប៉ាតង់ ទុកមុន 2 ឬ 3 ឆ្នាំ ទើបយកបច្ចេកវិទ្យា ទាំងនោះ មកប្រើប្រាស់ និងសិក្សាអភិវឌ្ឍន៍ ឲ្យបានច្បាស់ មុនពេលដាក់ ឲ្យសារណៈជនប្រើ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:51 AM, 10 August
  • ប្រភព: USPTO
  • Tag: Lifestyle