ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Nokia 105 ជំនាន់​ថ្មី​មាន​លក់​នៅ​កម្ពុជា​ហើយ ជាមួយ​នឹង​តម្លៃ 17.50 ដុល្លារ​ប៉ុណ្ណោះ!

Nokia 105 ជំនាន់​ថ្មី​មាន​លក់​នៅ​កម្ពុជា​ហើយ ជាមួយ​នឹង​តម្លៃ 17.50 ដុល្លារ​ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន HMD Global បាននាំចូលនូវ Nokia 105 ជំនាន់ទី ៣ នៅលើទីផ្សារកម្ពុជាហើយ ដោយលក់ នៅក្នុងតម្លៃត្រឹមតែ 17.50$ តែប៉ុណ្ណោះ។ ចំពោះរយៈពេល កន្លងទៅ នៃការលក់ នៅលើ សកលលោកវិញ Nokia 105 ជំនាន់ថ្មីនេះ ត្រូវបានលក់ អស់ជាង 200 លានគ្រឿងឯណោះ ដែលនេះ ជាជោគជ័យថ្មី ឡើងវិញមួយ។

Cover

Final 1000x150 copy

ទូរស័ព្ទនេះ ត្រូវបានរចនាឡើងមក ដោយភ្ជាប់មកជាមួយនឹង ពណ៌ដើមរបស់ខ្លួន លើសម្បកប៉ូលីកាបូណាត ដែលអាចជួយ កាត់បន្ថយ ស្នាមកកិត និងឆ្កូត បានយ៉ាងល្អ។ បន្ថែមពីនេះ ប៊ូតុងចុច ក៏ត្រូវបាន រចនាថ្មី ដាច់ពីគ្នា ងាយស្រួល នៅក្នុងការចុចប្រើ និងមានអេក្រង់ទំហំ 1.8 អ៊ីញ ធំជាងមុន ងាយស្រួល នៅក្នុង ការចុចប្រើប្រាស់។

 

ក្រៅពី លក្ខណៈសម្បត្តិខាងលើ វាក៏នៅមាន ចំណុចដែលគួរ អោយចាប់អារម្មណ៍ មួយចំនួនទៀតផងដែរ ដូចជា ថ្មរបស់វា អាចកាន់បាន រហូតដល់ទៅ 1 ខែ ហើយបើសម្រាប់ ការនិយាយបាន រហូតដល់ 15.7 ម៉ោង។

 

ក៏សូមបញ្ជាក់ផងដែរថា Nokia 105 មានស៊ីមពីរ  ភ្ជាប់មកជាមួយនូវវិទ្យុ FM Radio និងមានរន្ធសាកបញ្ចូលថ្ម Micro USB (USB 2.0) ថែមទៀតផង។ វាមានដាក់ នៅក្នុងស្រុក យើងហើយ ក្នុងតម្លៃ ត្រឹមតែ 17.50 ដុល្លារ តែប៉ុណ្ណោះ សម្រាប់ស៊ីមពីរ និងត្រឹមតែ 16.50 ដុល្លារ ប៉ុណ្ណោះ សម្រាប់ស៊ីមមួយ  និង មាន៣ពណ៌គឺ ខៀវ ស និងខ្មៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:44 AM, 09 August
  • ប្រភព: HMD Global
  • Tag: Lifestyle