ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    តោះ! មកប្រើ​ប្រាស់​សេវាកម្ម ឡាន​តាក់​ស៊ី Uber ទាំង​អស់​គ្នា

តោះ! មកប្រើ​ប្រាស់​សេវាកម្ម ឡាន​តាក់​ស៊ី Uber ទាំង​អស់​គ្នា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្វីទៅជា Uber?

ប្រិយមិត្តមួយចំនួន បា្រកដជាបានស្គាល់​រួចមកហើយនៅ​សេវាកម្ម ឡាន​តាក់​ស៊ី Uber។ បើ​និយាយ​ឱ្យ​សាមញ្ញ​ទៅ វាដូចជា​ការ​ហៅម៉ូតូឌុបជិះអញ្ចឹង ប៉ុន្តែវាទំនើបត្រង់ថា ការហៅតាក់ស៊ី តាមសេវាកម្ម Uber យើងគ្រាន់តែមានស្មាតហ្វូន និង អ៊ីនធើណេតសម្រាប់ប្រើប្រាស់ប៉ុណ្ណោះ ពិតជាទំនើបមែនទែន។

cover

Final 1000x150 copy

ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន Uber

Uber ជាក្រុមហ៊ុនដឹកជញ្ចូនដ៏ធំមួយ របស់សហរដ្ឋអាមេរិច បង្កើតឡើងនៅក្នុងឆ្នាំ 2009 ដែលមាន​ទីស្នាក់​ការធំ នៅទីក្រុង San Francisco, រដ្ឋ California សហរដ្ឋអាមេរិច។ សព្វថ្ងៃនេះ Uber កំពុង​មាន​ចរាចរណ៍​នៅក្នុងទីក្រុង ចំនួន 633 ហើយទើបតែមកដល់ទីក្រុងភ្នំពេញយើងក្នុងឆ្នាំ 2017 ថ្មីៗនេះ​ទេ។

2

 របៀបប្រើប្រាស់

របៀបប្រើប្រាស់គឺងាយមែនទែន ដោយជំហ៊ានដំបូង លោកអ្នកត្រូវដោនឡូត កម្មវិធី Uber ដាក់ចូលទៅ​ក្នុង​ស្មាតហ្វូនរបស់អ្នក រួចធ្វើការចុះឈ្មោះ ដូចជាបញ្ចូល លេខទូរស័ព្ទ និង បំពេញឈ្មោះរបស់អ្នក។

ជំហ៊ានបន្ទាប់ លោកអ្នកអាចចាប់ផ្តើម ហៅឡានតាក់ស៊ី Uber ជិះបានហើយ ដោយគ្រាន់តែបើក GPS នៅលើស្មាតហ្វូនរបស់អ្នកដើម្បី ស្វែងរកតាក់ស៊ីនៅក្បែៗនោះ រួចវាយបញ្ចូលទីតាំងដែលអ្នក​ចង់ទៅ​ក្នុង​ប្រអប់ Where to?

បន្ទាប់មកវានឹងលោត ពត៌មានអំពីប្រភេទឡាន, ចំនួនមនុស្សដែលឡានអាចផ្ទុកបាន, តម្លៃ, និងរយៈ​ពេល ប៉ាន់ស្មានដែលអាចទៅដល់។ ហើយយើងអាចបញ្ចូលការទូទាត់ ជា Credit Card, Debit Card, ឬជាលុយសុទ្ធ ក៏បានដែរ។ ជាចុងក្រោយ យើងគ្រាន់តែចុច ប៊ូតុង REQUEST UBERX ពណ៌ខ្មៅនោះ ជាការស្រេច។

3

សរុបសេចក្តីមក នេះជាសម័យកាលបច្ចេកវិទ្យា អញ្ចឹងការរស់នៅរបស់យើងម្នាក់ៗ ក៏មានភាពកាន់​តែ​ងាយ​ស្រួល និងទំនើប ទៅតាមនឹងដែរ។ ហើយយើងពិតជាសប្បាយចិត្តដែល Uber បានបើកដំណើរការ មកដល់ទីក្រុងភ្នំពេញយើងដែរ ព្រោះនៅប្រទេសដែលជឿនលឿន គេសុទ្ធតែមានសេវាកម្មនេះ អស់ទៅ​ហើយ ដោយសារតែវាមានភាពរហ័ស និងងាយស្រួលប្រើប្រាស់ផងដែរ។ ម្យ៉ាងវិញទៀត វាក៏សញ្ញា​បង្ហាញ​ឱ្យ​ឃើញពីការអភិវឌ្ឍន៍រីកចម្រើន របស់ទីក្រុងភ្នំពេញយើង ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 4:48 PM, 08 August
  • ប្រភព: Cambo Report
  • Tag: Lifestyle