ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    YouTube អាប់​ដេត​កំណែ​ថ្មី​លើក​នេះ ម៉ា​អេម​ហ្មង!

YouTube អាប់​ដេត​កំណែ​ថ្មី​លើក​នេះ ម៉ា​អេម​ហ្មង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Google បានប្រកាសពីកំណែ អាប់ដេតថ្មីមួយ នៅលើ កម្មវិធី YouTube ដោយនឹង បន្ថែមនូវ មុខងារពិសេសមួយ អាចអោយ អ្នកប្រើប្រាស់ អាចធ្វើការ ឆាតគ្នា តាមរយៈការសរសេរ ក៏បាន និងតាមរយៈ វីដេអូឆាត​ ក៏បាន។ បើនិយាយអោយ ងាយយល់នោះ គឺការសរសេរ និងវីដេអូឆាត ដូចនៅលើ Facebook អញ្ចឹងដែរ គ្រាន់តែនេះ ត្រូវបាន បន្ថែមនៅក្នុង កម្មវិធី YouTube។

Cover

Final 1000x150 copy

ជាមួយនឹង មុខងារនេះ គឺតម្រូវអោយ អ្នកប្រើប្រាស់ ត្រូវមាន គណនី Gmail ជាមុនសិន ដើម្បីអាច ធ្វើការឆាតបាន ហើយបន្ថែមពីនេះ ទៅទៀត វាអនុញ្ញាត អោយតែអ្នក ប្រើប្រាស់ ដែលប្រើតាមរយៈ ទូរស័ព្ទ និងថេប្លេត ប៉ុណ្ណោះ ដោយឡែក នៅលើ កុំព្យូទ័រ មិនទាន់អាច ប្រើប្រាស់ បាននៅឡើយទេ។

*ស្វែងយល់បន្ថែម ជាមួយនឹងវីដេអូ ខាងក្រោមនេះ៖

សរុបមក មុខងារនេះ ធ្វើអោយយើង ងាយស្រួល ម្យ៉ាងដែរ ក្នុងការ ចែករំលែក នូវអ្វីដែលថ្មីភ្លាមៗ ក៏ដូចជា អារម្មណ៍ Reaction ភ្លាមៗ មិនចាំបាច់ ឆ្លងទៅដល់ កម្មវិធីបណ្តាញសង្គម មួយទៀតឡើយ។ ក៏សូមបញ្ជាក់ ផងដែរថា Google បើកអោយ អាប់ដេតជា បណ្តើរៗហើយ ដូចនេះ សម្រាប់អ្នកដែល មិនទាន់បាន សូមរង់ចាំ ជាបន្តទៀត!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:01 AM, 08 August
  • ប្រភព: Google
  • Tag: Lifestyle