ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ស្វាគមន៍​ការ​ចាប់​ផ្តើម​ប្រើ​គណនី Instagram របស់ Apple ជា​ផ្លូវការ!

ស្វាគមន៍​ការ​ចាប់​ផ្តើម​ប្រើ​គណនី Instagram របស់ Apple ជា​ផ្លូវការ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីបំផុត Apple ដាច់ចិត្ត ចាប់ផ្តើមប្រើគណនីក្នុងបណ្តាញសង្គម Instagram ដោយពីមុនមក ក្រុមហ៊ុនយក្សនេះ​ ហាក់បីដូចជា មិនខ្វាយខ្វល់លើ បណ្តាញសង្គមនេះទេ តែពេលប៉ុន្មាន មុននេះ យើងបានឃើញថា Apple មានគណនីផ្លូវការ របស់ខ្លួនលើ Instagram ហើយ ដែលអ្នកគាំទ្រ អាច Follow បាន​ ដើម្បីទទួល បានពត៌មាន និងរូបភាពផ្សេងៗ ដែល បង្ហោះដោយ Apple បាន។

cover

Final 1000x150 copy

នៅក្នុងគណនីនេះ Apple បាន បង្ហោះរូបភាព មួយចំនួន ដែលថតចេញ ម៉ូឌែល iPhone របស់ពួកគេ ដោយគ្មានការមើលឃើញ តម្រុយអ្វី ពិសេសឡើយ តាមរយៈនេះ។ ជាពិសេស អ្នកក៏អាចប្រើ Hashtag របស់ Apple ក៏បានដែរ ដោយរាល់ការបង្ហោះ រូបភាព ដែលអ្នក គិតថាស្អាត និងថតចេញពី iPhone នោះ អ្នកអាចវាយ #ShotoniPhone ដើម្បីឲ្យ Apple បានឃើញរូប របស់អ្នក បន្ទាប់ពួកគេគិតថា ស្អាតនោះ ពួកគេនឹងយក បង្ហោះបន្ត ដូចទៅអ្វី ដែលគណនី OnePlus ធ្វើនាពេល កន្លងមក។

****ចុចត្រង់នេះ ដើម្បីទៅកាន់គណនី Instagram របស់ Apple

introducing-instagram-offline

ស្វាគមន៍ការប្រើប្រាស់គណនី Apple ក្នុង Instagram ដូចនេះអ្នកគាំទ្រ អាចបញ្ចេញថ្វីដៃ ថតរូបរបស់ពួកគេ និងបានយកគំរូ តាមរូបភាពស្អាតៗ ទាំងនោះ ដែលមើលទៅជំនាញ ដើម្បីថតរូបឲ្យ បានស្អាត ដូចពួកគេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:42 AM, 08 August
  • ប្រភព: Instagram – Apple
  • Tag: Lifestyle