ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Smart និង iFlix ចាប់​ដៃ​គ្នា ផ្តល់​នូវ​ការ​កម្សាន្ត​គ្មាន​ដែន​កំណត់

Smart និង iFlix ចាប់​ដៃ​គ្នា ផ្តល់​នូវ​ការ​កម្សាន្ត​គ្មាន​ដែន​កំណត់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នាថ្ងៃទី 07 ខែសីហា ឆ្នាំ 2017 ក្រុមហ៊ុន Smart និង ក្រុមហ៊ុន iFlix បាន​ចាប់​ដៃ សហការគ្នា ដើម្បី​ផ្តល់​នូវ សេវាកម្ម ការ​កម្សាន្ត គ្មានដែនកំណត់ ជាមួយនឹង ការទស្សនាខ្សែភាពយន្ត គ្មានដែនកំណត់ ឬហៅ​ថា Video-on-Demand (SVOD)។

Cover

Final 1000x150 copy

ជាមួយនឹង សេវាកម្មថ្មីនេះ អ្នកទាំងអស់គ្នា អាចទទួលបាន អត្ថប្រយោជន៍ ជាច្រើនពីវា ដូចជា ការ​ទស្សនា​នូវ ខ្សែភាពយន្ត ថ្មីៗ ទាំងជាតិ និងអន្តរជាតិ មិនថាតែខ្សែភាពយន្តឡើយ ដោយក្នុងនោះ ក៏មាន​បូក​បញ្ចូល នូវរឿងភាគ ល្បីៗពីច្រើនប្រទេស ផងដែរ។ ហើយអ្វីដែល កាន់តែពិសេសនោះ គឺសេវាកម្ម​នេះ ក៏មាន ផ្តល់ជា Subtitle (អក្សរបកប្រែ) ជាភាសាខ្មែរ ស្រាប់ផងដែរ ដែលវាជាជំនួយមួយ ងាយ​ស្រួល សម្រាប់ប្រិយមិត្ត ដែលមានការពិបាក ជាមួយនឹង ភាសាអង់គ្លេស។

1

ឆ្លៀតក្នុងឱកាស ក្នុងការសម្ភោធ លើកដំបូងនេះ ក្រុមហ៊ុន Smart ក៏មាន ការផ្តល់ជូននូវ ប្រូម៉ូសិន​ពិសេស ផងដែរ សម្រាប់អតិថិជន របស់ខ្លួន ដែលមានចំណាប់អារម្មណ៍ ជាមួយនឹង សេវាកម្មមួយនេះ ដោយ​ការផ្តល់ជូន នូវការប្រើប្រាស់ សេវាកម្ម គ្មានដែនកំណត់ ដល់ទៅរយៈពេល 3 ខែ ទៅលើ ការ​កម្សាន្ត ដូចជា រឿងភាគ (TV Series), ខ្សែភាពយន្ត (Movie), កម្មវិធីសម្រាប់កុមារ និងកម្មវិធីផ្សេងៗ ជា​ច្រើនទៀត។

ចំពោះអតិថិជនរបស់ Smart អាចប្រើប្រាស់ សេវាកម្មនេះ បានចំនួន 5 Devices ក្នុងពេលតែមួយ, Stream បានចំនួន 2 Devices នៅលើ ស្មាតហ្វូន ថេប្លេត លេបថប Desktop ទូរទស្សន៍ និងឧបករណ៍ ផ្សេងៗទៀត ដែលអាចភ្ជាប់ ទៅកាន់បាន។ អ្វីដែលកាន់តែពិសេសនោះ គឺអ្នកទាំងអស់គ្នា ក៏អាច​ដោនឡូត ដើម្បីទុកមើលពេលគ្មាន អ៊ីនធើណេត​ បានផងដែរ។

2 3

ដូចនេះ សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ Smart ហើយមានចំណាប់អារម្មណ៍ ជាមួយនឹង សេវាកម្ម​មួយ​​នេះ អាចសាកល្បងបាន ជាមួយនឹង កញ្ចប់សេវាកម្ម ដូចជាខាងក្រោមនេះ៖

  • 2$ ក្នុងមួយសប្តាហ៍ (Smart StreamOn 2) ដែលនឹងទទួលបាននូវទឹកប្រាក់ 777USD សម្រាប់​ការ​ខល, ផ្ញើសារ និងប្រើប្រាស់ សេវាកម្ម iFlix ជាមួយនឹង Data 3GB ពីលើបន្ថែមទៀត។ ដើម្បី​ភ្ជាប់ គឺគ្រាន់តែចុច *700*777# និងចុចបញ្ជូន ឬក៏បង្កើតតាមរយៈ SmartNas។
  • 8$ ក្នុងមួយខែ (Smart StreamOn 8) ដែលនឹងទទួលបាននូវទឹកប្រាក់ 3333USD សម្រាប់​ការ​ខល, ផ្ញើសារ និងប្រើប្រាស់ សេវាកម្ម iFlix ជាមួយនឹង Data 15GB ពីលើបន្ថែមទៀត។ ដើម្បី​ភ្ជាប់ គឺគ្រាន់តែចុច *700*3333# និងចុចបញ្ជូន ឬក៏បង្កើតតាមរយៈ SmartNas។

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងផ្ទាល់ ជាមួយនឹង ហ្វេសប៊ុកផេករបស់ Smart:

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 2:57 PM, 07 August
  • ប្រភព: Smart with iFlix
  • Tag: Lifestyle