ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ឥឡូវ​នេះ Vivo បើក​ដំណើរ​ការ​នូវ មជ្ឈមណ្ឌល​សេវាកម្ម​ជួស​ជុល និង Showroom ផ្លូវការ នៅ​កម្ពុជា​ហើយ!

ឥឡូវ​នេះ Vivo បើក​ដំណើរ​ការ​នូវ មជ្ឈមណ្ឌល​សេវាកម្ម​ជួស​ជុល និង Showroom ផ្លូវការ នៅ​កម្ពុជា​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ ក្រុម​ហ៊ុន ស្មាតហ្វូន Vivo បាន​ឈា​នជើង ចូល​មក​ក្នុង ទីផ្សារ​ប្រទេស​កម្ពុជា យើង​ជាផ្លូវ​ការ​ហើយ បន្ទាប់​ពី ទទួល​បាន​ជោគ​ជ័យខ្លាំង នៅតាមបណ្តាប្រទេសជាច្រើន នៅលើពិភពលោក ដូចជា ចិន ឥណ្ឌា មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី។ល។ ហើយឥឡូវនេះ Vivo បានបោះទុន ចាប់ផ្តើម ទីផ្សារ​នៅ​ក្នុងប្រទេសយើង ដែរហើយ និងមានបន្ថែម សេវាកម្មសម្រាប់ អតិថិជនបន្ថែម ដូចជា ការផ្គត់ផ្គង់ នូវ​គ្រឿងបន្លាស់ សម្រាប់ស្មាតហ្វូន Vivo ជូនប្រជាជនកម្ពុជា ជាដើម។

Cover

Final 1000x150 copy

គួរបញ្ជាក់ផងដែរថា ការបើកដំណើរការ នូវមជ្ឈមណ្ឌល សេវាកម្មជួសជុល និង Showroom នេះត្រូវ​បាន ប្រព្រឹត្តឡើង នាពេលព្រឹកថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ 2017 នេះ ហើយការបើកដំណើរការ នេះដែរ គឺដើម្បីផ្តល់ ជាទំនុកចិត្ត ដល់អតិថិជន ដោយពួកគាត់ មិនចាំបាច់ មានការព្រួយបារម្ភ លើបញ្ហាជួសជុល គ្រឿងបន្លាស់ ក៏ដូចជាសេវាកម្ម ផ្សេងៗទៀត។ និងជាពិសេសទៀតនោះ គឺពួកគាត់ អាចធ្វើការ តេស្ត​សាកល្បង នូវផលិតផល ថ្មីៗរបស់ Vivo បានយ៉ាងស្រួល ថែមទៀតផង។

ទន្ទឹមគ្នានេះដែរ មជ្ឈមណ្ឌលសេវាកម្ម ជួសជុល មួយកន្លែងទៀត កំពុងបញ្ចប់ការសាងសង់ ហើយក៏នឹង​បើក ដំណើរការក្នុងពេល ឆាប់ៗខាងមុខនេះ ដូចគ្នា ចំណែកឯ មជ្ឈមណ្ឌល សេវាកម្ម ជួសជុល នៅ​ខេត្ត កំពង់ចាម សៀមរាប បាត់ដំបង និងខេត្តព្រះសីហនុ ក៏នឹងបើកដំណើរការ ក្នុងពេលខាងមុខនេះ ដូច​គ្នាដែរ។

1 2

ចំពោះទីតាំងរបស់ Vivo មជ្ឈមណ្ឌល សេវាកម្មជួសជុល និង Showroom គឺស្ថិតនៅលើ វិថីព្រះមុនីវង្ស ផ្ទះលេខ 312D-E សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 3:00 PM, 04 August
  • ប្រភព: Vivo Cambodia
  • Tag: Lifestyle