ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    មុខងារ Stories នៅ​លើ Facebook ពេល​នេះ​មាន​នៅ​លើ​កុំព្យូទ័រហើយ

មុខងារ Stories នៅ​លើ Facebook ពេល​នេះ​មាន​នៅ​លើ​កុំព្យូទ័រហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មួយរយៈកន្លងមកនេះ ​​ក្រុមហ៊ុន​ Facebook បានបន្ថែមមុខងារ​ Stories នៅក្នុងកម្មវិធី Facebook ដែលមុខងារនេះ គឺស្រដៀងទៅនឹង មុខងារ​របស់​កម្មវិធី Instagram អញ្ចឹងដែរ​ ប៉ុន្តែមុខងារនេះ វាដំណើរការនៅលើ តែស្មាតហ្វូន តែប៉ុណ្ណោះ។ ហើយពេលនេះដែរ ក្រុមហ៊ុន Facebook ក៏នាំយកមុខងារនេះ ដាក់បញ្ចូលទៅលើ កម្មវិធី Facebook សម្រាប់កុំព្យូទ័រ ដែរហើយ បើទោះបីជា មុខងារនេះ មិនសូវមាន អ្នកប្រើ​លើ Facebook ក៏ដោយ។

fb-stories-desktop1

Final 1000x150 copy

ការសាកល្បងមុខងារនៅលើកុំព្យូទ័របែបនេះ​ គឺវាធ្វើអោយមានភាព ប្លែកជាពីមុន ព្រោះនៅផ្ទៃ ខាងស្តាំ គេហទំព័ររបស់ Facebook នឹងលែងមាន មុខងារបង្ហាញ ព័ត៌មានទៀត​ ដោយជំនួសមកវិញ នូវមុខងារ Stories វិញម្តង។ រាល់ការ Live Video ទាំងអស់ ក៏អាចមើលឃើញ នៅលើ​​ Stories បានដូចនៅលើ ស្មាតហ្វូនផងដែរ ដែលរយៈពេល នៃការ អាចមើល Video Live គឺមានសុពលភាព បាន 24 ម៉ោង មុននឹងត្រូវ លុបចេញ។

2

បើទោះបីជាពេលនេះ​ មុខងារ Stories ស្ថិតនៅក្នុងការធ្វើតេស្ត លើកម្មវិធី Facebook សម្រាប់កុំព្យូទ័រ ក៏ដោយ តែមុខងារនេះ នឹងអាចដាក់អោយ ប្រើប្រាស់បានទូលំទូលាយ នាពេលឆាប់ៗ ខាងមុខនេះហើយ។ នេះគឺលក្ខណៈសម្បត្តិ ថ្មីដែល Facebook បានបន្ថែមមុខងារ ទៅអោយអ្នក ប្រើប្រាស់ នៅលើ កុំព្យូទ័របានស្គាល់ រសជាតិថ្មី ដូចជា ស្មាតហ្វូនដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 12:30 PM, 04 August
  • ប្រភព: GSM Arena
  • Tag: Lifestyle