ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ហាង​ស្រឡាញ់​សាខា​ទី 2 នឹង​បើក​សម្ភោធ​ជា​ផ្លូវ​ការ​ឆាប់​ៗ​នេះ​ហើយ មាន​ផ្តល់​ជូន​រង្វាន់​ជាង 500 ផងដែរ

ហាង​ស្រឡាញ់​សាខា​ទី 2 នឹង​បើក​សម្ភោធ​ជា​ផ្លូវ​ការ​ឆាប់​ៗ​នេះ​ហើយ មាន​ផ្តល់​ជូន​រង្វាន់​ជាង 500 ផងដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពីមានការគាំទ្រខ្ពស់ ពីសំណាក់អតិថិជននោះ ហាងស្រឡាញ់ Smart Store បានពង្រីកខ្លួនដល់សាខា ទីពីរហើយ ដែលមានទីតាំង នៅទល់មុខផ្សារ ឃ្លាំងរំសេវ ជាមួយនឹងបរិវេន ធំទូលាយ ជាងមុន ហើយក៏មានលក់ ផលិតផល ជាច្រើនទៀត ផងដែរ។ នៅក្នុងឱកាស បើកសម្ភោធដំបូង នៃសាខាទីពីរ នេះ យើងនឹងទទួលបាន ការបញ្ចុះតម្លៃ រហូតដល់ 20% ឯណោះ ទៅលើផលិតផល ទាំងអស់នៅក្នុងហាង ថែមទាំងមានកម្មវិធី ផ្តល់រង្វាន់ជូន ដែលមាន ដល់ទៅ 500 ឯណោះ។

cover

Final 1000x150 copy

មិនខុសពីសាខាទីមួយនោះទេ ពោលសាខាទីពីរនេះ ក៏មានរៀបចំកន្លែងសម្រាប់ អង្គុយលេង តេស្តផលិតផល និងជជែកលេង ជាមួយមិត្តភក្តិ ហើយយើងក៏ នឹងទទួលបាន កាហ្វេសម្រាប់ផឹក ដោយឥតគិតថ្លៃ ផងដែរ។ បន្ថែមពីលើនេះទៀត រាល់ការទិញផលិតផល ក្នុងហាង ទោះក្នុងតម្លៃប៉ុន្មាន ក៏ដោយ យើងនឹងទទួល បានប័ណ្ណផ្សង សំណាងចំនួនមួយ ហើយរង្វាន់វិញ គឺមានដល់ 500 ឯណោះ ដែលមានដូចជា៖

  • រង្វាន់ទី 1 ៖ iPad Pro 10.5 (2017) មួយរង្វាន់
  • រង្វាន់ទី 2 ៖ GoPro Hero 5 មួយរង្វាន់
  • រង្វាន់ទី 3 ៖ Remax Scooter មួយរង្វាន់ដែឡមានតម្លៃ 271$
  • រង្វាន់ទី 4 ៖ Speaker សម្រាប់ Desktop ម៉ាក RB-H ដែលមានតម្លៃ 110$
  • រង្វាន់ទី 5៖ Remax SSD ប្រភេទ USB Type C 3.1 អង្គផ្ទុក 240GB តម្លៃ 103$

នៅមានរង្វាន់ជាច្រើនទៀត ដូចជាតុក្កតាខ្លាឃ្មុំ ដូចជា Gift Card ផងដែរ។ នៅក្នុងនោះផងដែរ Srolanh Smart Store ក៏នឹងមានធ្វើជា​ កម្មវិធីប្រឡងថតរូប Photo Contest ផងដែរ ដោយគ្រាន់តែ ថតរូបភាព អោយជាប់ ឡូហ្គោ Srolanh រឺជាប់ ថង់ ស្ទីកគ័រស្រឡញ់ ហើយតែម្នាក់ឯង (ថតក្នុងថ្ងៃ Grand Opening ទី 6 សីហាខាងមុខ) ហើយបន្ទាប់មកផ្ញើចូលក្នុង Page Facebook Srolanh Smart Store ហើយរូបភាពដែលល្អ និងមានអ្នក Like ច្រើនជាងគេ នឹងប្រកាស ជាជ័យលាភី ដែលរង្វាន់នោះ មានចាប់ពី ប័ណ្ណ Voucher 5$ ដល់ 50$ សម្រាប់ទិញទំនិញក្នុង ហាងស្រឡាញ់ Smart Store។

ទស្សនាវីដេអូបង្ហាញពីទិដ្ឋភាពសាខាថ្មីនៃហាង Srolanh Smart Store ទាំងអស់គ្នា៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:50 AM, 04 August
  • ប្រភព: Srolanh Smart Store
  • Tag: Lifestyle