ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ប្លែកៗ! នេះគឺ​ជា​ឧបករណ៍​សម្រាប់​តាម​ដាន ក្លិនខ្លួន​របស់​អ្នក​ថាល្អ រឺមិនល្អ

ប្លែកៗ! នេះគឺ​ជា​ឧបករណ៍​សម្រាប់​តាម​ដាន ក្លិនខ្លួន​របស់​អ្នក​ថាល្អ រឺមិនល្អ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជាឧបករណ៍មួយផលិត​ដោយ​ជន​ជាតិ​ជប៉ុន ដើម្បី​តាម​ដា​ន​ក្លិនខ្លួន មិនល្អរបស់យើង។ វាផលិត​ជា​ពិសេស​សម្រាប់អ្នក មានភាពមមាញឹកច្រើន ក្នុងការងារ ឬ ការសិក្សា មិនសូវជាមាន​ពេល​យក​ចិត្តទុក​ដាក់ រឺ ចាប់អារម្មណ៍ទៅលើក្លិនខ្លួន។ ហើយវានឹងជួយអ្នកវាស់ ក្លិនខ្លួនរបស់អ្នក​ មុនពេល​អ្នក​ទៅ​ធ្វើការ, ណាត់ជួប, រឺការប្រជុំនានា ដើម្បីបង្កើននូវទំនុកចិត្ត។

2331

Final 1000x150 copy

ឧបករណ៍នេះ មានរូបរាងតូចដូច កូនវិទ្យុ ឬ ប្រដាប់ថតសំឡេងអញ្ចឹង ហើយវាមានឈ្មោះថា Kunkun Body ហើយអ្នកអាចប្រើប្រាស់វា ត្រង់កន្លែងដូចជា នៅជិតក្បាល, នៅខាងក្រោយត្រចៀក, នៅខាង​ក្រោម​ក្លៀក, រឺនៅប្រអប់ជើង ជាដើម។ វាអាចភ្ជាប់ជាមួយស្មាតហ្វូនរបស់យើងតាមរយៈ Bluetooth ដោយវានឹង បង្ហាញយើងអំពីកំរិត ក្លិនមិនល្អនៅលើខ្លួន ហើយផ្តល់ដំបូន្មានឱ្យអ្នកទៅសម្អាតខ្លួនភ្លាមៗ នៅពេលដែលក្លិនមិនល្អដល់កម្រិតខ្ពស់ពេក។

2899

ឧបករណ៍នេះវាមានលក់តែ នៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ នាពេលបច្ចុប្បន្ន ក្នុងតំលៃប្រហែល $ 265។ វាជាឧបករណ៍ល្អ ដែលក្រើនរំលឹកឱ្យយើងមានការប្រុងប្រយ័ត្នទៅលើបញ្ហាក្លិនខ្លួន មុននឹងទៅក្បែរ​អ្នក​ដទៃ មិនឱ្យយើងអាម៉ាសមុខទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:11 PM, 17 July
  • ប្រភព: Android Community
  • Tag: Lifestyle