ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Google Maps បាន​បញ្ចេញ​មុខងារ​ថ្មី​មួយ​ទៀត បន្ថែម​ពី​លើ​មុខងារ HereWeGo នៅ​លើ Android

Google Maps បាន​បញ្ចេញ​មុខងារ​ថ្មី​មួយ​ទៀត បន្ថែម​ពី​លើ​មុខងារ HereWeGo នៅ​លើ Android

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Google តែងតែខិតខំស្វែងរកចំណុចល្អៗ និងថ្មីៗ សម្រាប់ដាក់នៅក្នុង កម្មវិធីរបស់ខ្លួន ដែលមាន ដូចជា Google search, …drive, …photos, …maps, …translate និង កម្មវិធីផ្សេង ជាច្រើនទៀត ហើយថ្ងៃនេះដែរ Google បានប្រាប់ អំពីមុខងារថ្មី មួយទៀត នៅក្នុង Google maps  បន្ថែមពីលើ មុខងារ HereWeGo ដែលមុខងារនេះ មានសម្រាប់ប្រព័ន្ធ ប្រតិបត្តិការ Android តែប៉ុណ្ណោះ។

1 Cover

Final 1000x150 copy

មុខងារថ្មីដែល Google បានដាក់បន្ថែមនៅលើ Google Maps គឺអាចប្រាប់អំពីកន្លែង ដែលអ្នកចង់ទៅ, រយៈពេលនៃ ការធ្វើដំណើរ, ប្រាប់អំពីពេលវេលា ដែលអ្នកគួរចាកចេញ ពីកន្លែងមួយ ទៅកន្លែងមួយ ដើម្បីងាយស្រួល ក្នុងការធ្វើ ដំណើរទៅមក, ប្រាប់ចម្ងាយផ្លូវ ដើម្បីឆាប់ទៅដល់ ទីតាំងដែល អ្នកត្រូវទៅ។

2

មិនត្រឹមតែប៉ុណ្ណោះ មុខងារនេះបានបន្ថែមជារបាក្រាបថ្មី ដែលអាចបង្ហាញអំពី ពេលវេលាទាក់ទងនឹង ការធ្វើដំណើរ ហើយក្រាបនេះ នឹងបញ្ចេញពណ៍ ទឹកក្រូច, បៃតង និង ក្រហម ដើម្បីបង្ហាញពី ចរាចរណ៍នាពេល បច្ចុប្បន្នបាន ថែមទៀតផង។

3

ខ្ញុំគិតថាការបន្ថែមមុខងារនេះគឺពិតជាមានប្រយោជន៍ល្អផងដែរ ជាពិសេសនៅពេល ដែលព្យាយាមធ្វើដំនើរ នៅកន្លែងណាមួយ នៅម៉ោងប្រញាប់ ផែនទីនេះ នឹងធ្វើការបង្ហាញ អ្នកឱ្យមើលឃើញ ថាផ្លូវមួយណា ងាយស្រួលចាកចេញ ពីគោលដៅ របស់អ្នក ដើម្បីចៀសវាង ការកកស្ទះ ចរាចរណ៍។ ជាការពិត ទៅនៅក្នុង Google Maps ក៏មានមុខងារ HereWeGo ដែលត្រូវបាន គេអនុវត្តនាពេល កន្លងមករួច មកហើយ ប៉ុន្តែនេះគ្រាន់តែ ជាការបន្ថែម មុខងារថ្មី ពីលើអ្វីដែល មានតែប៉ុណ្ណោះ ហើយសង្ឃឹមថា វានឹងមាន នៅលើ  iOS ឆាប់ៗនេះ , ចុះសម្រាប់អ្នក ទាំងអស់គ្នាវិញ យល់យ៉ាង ណាដែរ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 11:34 AM, 15 July
  • ប្រភព: The Verge
  • Tag: Lifestyle