ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    YouTube បាន​ដាក់ Thumbnail មាន​ចលនា​នៅ​លើ Browser កុំព្យូទ័រ​ហើយ

YouTube បាន​ដាក់ Thumbnail មាន​ចលនា​នៅ​លើ Browser កុំព្យូទ័រ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Thumbnail ក្នុង YouTube ជារូបដាក់តំណាង របស់វីឌីអូ បង្ហាញថា វីឌីអូនោះនិយាយ អំពីអ្វី។ ហើយ Thumbnail មានចលនាវិញ វានឹង Preview ឱ្យយើងមើលត្រួសៗ អំពីវីឌីអូ ណាមួយក្នុង YouTube រយៈពេល 3 វិនាទី ដោយគ្រាន់តែ ដាក់ Mouse ចង្អុលលើវា ប៉ុណ្ណោះ។

gsmarena_001

Final 1000x150 copy

Thumbnail ដែលមានចលនា យើងឃើញមានរួចមកហើយនៅលើ YouTube របស់ទូរស័ព្ទ ឬ ថេប្លេត ដែល ដំណើរការដោយ Android តែវាជាលក្ខណៈ Mute Video Play មិនមែនជា លក្ខណៈ Preview ទេ។ ពេលនេះ YouTube កំពុងដាក់វាប្រើ សាកល្បង នៅលើ Browser របស់កុំព្យូទ័រ ដូចជា Chrome និង Opera ប៉ុណ្ណោះ។

នេះជាចំនុចល្អមួយ ដែលងាយស្រួលឱ្យយើងជាអ្នកទស្សនា បាន Preview មើលត្រួសៗ អំពីវីឌីអូណាមួយ ទុកជាមុន ដើម្បីកុំឱ្យចាញ់បោក Channel ដែលដាក់ Thumbnail បោកប្រាស់ មួយចំនួន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:26 AM, 15 July
  • ប្រភព: GSM Arena
  • Tag: Lifestyle