ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Samsung បាន​ដាក់​បង្ហាញ​កញ្ចក់ LED សម្រាប់​ប្រើ​នៅ​ក្នុង​រោងកុន​ដំបូង​គេបង្អស់

Samsung បាន​ដាក់​បង្ហាញ​កញ្ចក់ LED សម្រាប់​ប្រើ​នៅ​ក្នុង​រោងកុន​ដំបូង​គេបង្អស់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅតាមរោងភាពយន្តទូទៅយើងឃើញមាន ស្គ្រីន​ប្រភេទ ផ្ទាំង​ក្រណាត់​ពណ៌ស និង មាន LCD Projector សម្រាប់​ជះ​ពន្លឺ​បង្ហាញ។ ហើយ Samsung Electronic ជាក្រុមហ៊ុនដំបូងគេបង្អស់​ដែល​ផលិត Cinema LED Display ដែលបង្ហាញរូបភាពដូចទូរទស្សន៍ LED អញ្ចឹង។

cover

Final 1000x150 copy

ដោយវាជាប្រភេទអេក្រង់ធំ មានសមត្ថភាព បង្ហាញបានដល់ទៅកំរិត 4K (4,096 x 2,160) ជាមួយ​បច្ចេកវិទ្យា HDR និងកំរិតពន្លឺរហូតដល់ 146fL ដែលអាចបញ្ចេញ ពណ៌ និងពន្លឺបានច្បាស់ បែបធម្មជាតិ រស់រវើកតែម្តង ដូចនេះការទស្សនា មានភាពច្បាស់ជាង រោងកុនធម្មតាឆ្ងាយ។

Samsung-Cinema-LED_Screen_KV

Samsung បានប្រកាសថា ខ្លួនបានតំឡើងវាយ៉ាងជោគជ័យរួចមកហើយ នៅឯ Lotte Cinema World Tower ប្រទេសកូរ៉េខាងត្បូង ដោយ Samsung បានសហការជាមួយ អ្នកជំនាញខាងផ្នែកប្រព័ន្ធសម្លេង HARMAN Professional Solutions នាំមកនូវការច្នៃប្រឌិតកំរិតសម្លេង ដ៏អស្ចារ្យ។

លោក Wonchun Cha, នាយកប្រតិបត្តិ Lotte Cinema បាននិយាយថា “នេះជាគំរូ អេក្រង់​ភាពយន្ដ​ដ៏ល្អ ហើយយើងនឹងចាំមើលថា តើ Samsung មានការច្នៃប្រឌិត និងមានបច្ចេកវិទ្យាអ្វីថ្មីទៀត នាពេល​អនាគត ដើម្បីអភិវឌ្ឍន៍រោងភាពយន្ដឱ្យកាន់តែល្អជាងនេះ”។

អេក្រង់ប្រភេទនេះ វាល្អបំផុតសម្រាប់បញ្ចាំងខ្សែភាពយន្ដ នៅតាម រោងកុន, ព្រឹត្តិការណ៍ដាក់​បង្ហាញ​អ្វីមួយ, ការប្រគុំតន្ត្រី, បង្ហាញព្រឹត្តិការណ៍កីឡា រឺការប្រកួតផ្សេងៗ។ ហើយនេះក៏ជាការផលិត និង អភិវឌ្ឍន៍ដ៏ល្អ ព្រោះ Samsung ជាក្រុមហ៊ុនផលិត អេក្រង់ល្អបំផុតទៅហើយនាពេលបច្ចុប្បន្ននេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 4:55 PM, 14 July
  • ប្រភព: i4u
  • Tag: Lifestyle