ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Facebook ប្រកាស​ក្ដែងៗថានឹងចេញ VR Wireless របស់​ខ្លួន​ហើយ

Facebook ប្រកាស​ក្ដែងៗថានឹងចេញ VR Wireless របស់​ខ្លួន​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ល្បីថា Facebook មាន VR នឹង​គេ​ដែរ បាន​ត្រឹមតែបង្ហាញរហូតមក​នោះ ថ្មីៗ​នេះផងដែរ ខ្លួនក៏បាន ប្រកាស​ជាផ្លូវការ​ហើយថា នឹងចេញ VR ដែល​ទំនើប ជាងគេនៅឆ្នាំក្រោយនេះ​។  គឺថា Facebook នឹង​ចេញ  VR ដែលមានមុខងារ  Wireless តែម្ដង។

cover

Final 1000x150 copy

វាគឺជា Oculus Wireless Headset វាជា VR ប្រភេទ Wireless អាចនឹងមាន អេក្រង់បង្ហាញរូបភាព ស្រាប់។ មុខងារជាច្រើនគឺដូច  Samsung Gear VR ដែរ វាអាចបង្ហាញរូបភាព ច្បាស់ ដូចយើងនៅ​ទីកន្លែង​ក្នុងរូបភាពពិតៗ អញ្ចឹង។ មិនត្រឹមតែ ប៉ុណ្ណោះវាក៏បានបន្ថែមនូវ ឧបករណ៍សម្រាប់ បញ្ជា​មក​ជាមួយ​ និង​អាចយកមកលេងហ្គេម ពពួក VR បានទៀតផង ដែលជាបទពិសោធន៍ ថ្មីមួយក្នុងការ​ប្រើ​ប្រាស់ VR លេងហ្គេម ដូចពិតៗអញ្ចឹង។ ហ្វេសប៊ុក ធ្វើបែបនេះឡើងគឺជាការចូលរួមក្នុង​វិស័យ​បច្ចេក​វិទ្យា មួយផ្នែកទៀតហើយរបស់ខ្លួន ដែលនឹងប្រកួតប្រជែងទី​ផ្សារជាមួយ VR HTC និង Sony ដោយ VR របស់ហ្វេស​ប៊ុកគឺមានគ្រប់ អាចធ្វើបានទាំងអស់នូវអ្វីដែលក្រុមហ៊ុន ទាំងបីនេះមាន តែម្ដង មិនថា VR Play Station អាចលេងហ្គេមបាន  VR មួយនេះក៏អាចលេងហ្គេមបានដែរ។

pic 2 pic 3

ក្រុមហ៊ុន ហ្វេសប៊ុក ក៏បានបង្ហើបអោយដឹងពីតម្លៃ​ផងដែរ គឺតម្លៃ ទីផ្សារនៅ​អាមេរិច តម្លៃ 200$ ហើយ​បើ​ច​ង់បាន ឧបករណ៍បញ្ជា អោយគ្រប់សព្វ នោះ តម្លៃ 399$។ ដូច្នេះហើយ អ្នកដែលចង់បាន​បទពិសោធន៍​ថ្មី នៃការប្រើប្រាស់ VR Wireless នោះ គឺ មានតែត្រៀមលុយទៅ នៅឆ្នាំក្រោយនេះហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:23 PM, 14 July
  • ប្រភព: wccftech
  • Tag: Lifestyle