ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Samsung DeX បានបង្ហាញ​វីដេអូ​ពាណិជ្ជកម្ម​បស់​ខ្លួន នៅ​លើ YouTube ហើយ

Samsung DeX បានបង្ហាញ​វីដេអូ​ពាណិជ្ជកម្ម​បស់​ខ្លួន នៅ​លើ YouTube ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

Final 1000x150 copy

Samsung DeX ជាឧបករណ៍មួយត្រូវ បានក្រុមហ៊ុនដាក់​​បង្ហាញ​នៅ​ព្រឹត្តិការណ៍ Unbox Your Phone ជាមួយ Galaxy S8 និង S8+ ដែលវានឹងផ្លាស់ប្តូរ បទពិសោធន៍ការប្រើលើទូរស័ព្ទ Galaxy S8/ S8+ របស់យើងមកជាការប្រើប្រាស់លើកុំព្យូទ័រវិញ។ Samsung DeX អនុញ្ញាតិឱ្យយើងភ្ជាប់ S8 ឬ S8+ ជាមួយ​នឹង Monitor, Mouse, និង Keyboard ដើម្បីប្រើប្រាស់ដូចជាកុំព្យូទ័រអញ្ចឹង ដោយម៉ាស៊ីនគឺ S8 និង S8+ ជាអ្នករ៉ាប់រងទាំងអស់។

នៅក្នុងវីដេអូ ដំបូងនេះ Samsung ផ្តោតសំខាន់ទៅលើ អ្នកមានការងារជាអ្នកសរសេរពត៌មាន រឺ អ្នក​កាសែត​ដែលមានការងារមមារញឹក និង ធ្វើដំណើរច្រើន ដោយលោកអ្នកគ្រាន់តែមាន Galaxy S8/S8+ ជាមួយនឹង DeX អ្នកនឹងអាចធ្វើការងារបានកាន់តែរហ័ស និងសុវត្ថិភាព។

នេះគឺជាភាពច្នៃប្រឌិតដ៏ខ្ពស់មួយ របស់ក្រុមហ៊ុន Samsung ព្រោះអីវាអាចកែច្នៃទូរស័ព្ទ ដែលយើង​ប្រើ​ប្រាស់​រាល់ថ្ងៃ អោយក្លាយទៅជាម៉ាស៊ីនកុំព្យូទ័របាន។ អ្នកប្រាកដជាធ្លាប់បានឃើញ ភាពច្នៃ​ប្រឌិត​ស្រដៀង​​គ្នានេះមកហើយ នៅលើទូរស័ព្ទ Microsoft Lumia ក៏ប៉ុន្តែវាហាក់បីដូចជាមិនសូវមានភាព ទូលំទូលាយ​ក្នុងការ ប្រើប្រាស់ប៉ុន្មានឡើយ។ ចាំមើលរបស់ Samsung ម្តងវិញទៅមើល ថាវានឹងទទួល​បាន ជោគជ័យប៉ុនណានោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:14 PM, 14 July
  • ប្រភព: Samsung Mobile
  • Tag: Lifestyle