ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    អបអរ​សាទរ! Samsung ទទួល​បាន​ពាន​រង្វាន់​ម៉ាក​អេឡិចត្រូនិច​ល្អ​បំផុត​នៅ​អាស៊ី​ក្នុង​រយៈ​ពេល 6 ឆ្នាំ​ជាប់ៗ​គ្នា

អបអរ​សាទរ! Samsung ទទួល​បាន​ពាន​រង្វាន់​ម៉ាក​អេឡិចត្រូនិច​ល្អ​បំផុត​នៅ​អាស៊ី​ក្នុង​រយៈ​ពេល 6 ឆ្នាំ​ជាប់ៗ​គ្នា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ចូលរួមអបអរសាទរ​ទៅ​ដល់​ក្រុមហ៊ុន Samsung ដែល​កាល​ពី​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ២០១៧ ថ្មីៗ​កន្លង​ទៅ​នេះ ក្រុម​ហ៊ុន​យក្សធំ​ជាង​គេទី1 ប្រចាំកូរ៉េខាងត្បូង បានទទួលពានរង្វាន់​ពិសេស​ជាប់​ឈ្មោះ​ជាម៉ាក​ដ៏​ល្អបំ​ផុតនៅអាស៊ី អស់រយៈពេល 6 ឆ្នាំជាប់ៗគ្នា ក្នុងចំនោមម៉ាកផលិតផលកំពូលៗទាំង 1000 ផ្សេង​ទៀត​​នៅអាស៊ីយើងនេះ បើគិតចាប់តាំងពីឆ្នាំ 2011 មកម្ល៉េះ។ ការទទួលបានពានរង្វាន់នេះគឺធ្វើឡើងតាម​រយៈស្ថាប័នស្រាវជ្រាវធំៗចំនួន 2 គឺ Campaign Asia-Pacific និង Nielsen។

1

Final 1000x150 copy

វាគឺជាឆ្នាំទី 14 ហើយដែលម៉ាកកំពូលទាំង 1000 ប្រភេទផ្សេងៗគ្នាបានប្រមូលផ្ដុំគ្នាដើម្បីធ្វើការ​សិក្សា​ស្រាវ​ជ្រាវរកម៉ាកល្អ ដែលលេចធ្លោក្នុងទីផ្សារអន្តរជាតិធំចំនួន 13 ប្រទេសនៅទ្វីបអាស៊ី​ប៉ាស៊ីភិច​រួមមាន​ដូចជា៖ អូស្ត្រាលី ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ និងវៀតណាម។ ក្នុងនោះផងដែរលោកស្រី Irene Ng ជាអនុប្រធានផ្នែកទីផ្សាររបស់ Samsung ប្រចាំ​នៅតំបន់អាស៊ី និងអូសេអានី បានលើកឡើងថា “ការកំណត់នេះគឺជាសូចនាករនៃអ្នកប្រើប្រាស់​របស់​យើង ដែលបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះផលិតផល ព្រមទាំងសេវាកម្មដែលយើងផ្ដល់ឲ្យពួក​គាត់។ យើងមានមោទនភាពក្នុងការទទួលបាននូវពានរង្វាន់នេះម្ដងទៀត ហើយនៅតែតាំងចិត្តក្នុងការ​បង្កើត​នូវគំនិត​ច្នៃប្រឌិតថ្មីៗទៀត ដើម្បីការរស់នៅរបស់អ្នកប្រើប្រាស់កាន់តែប្រសើរ និងប្រកបដោយ​អត្ថន័យ”។

2

ជាងនេះទៅទៀតលោក Seungho Choi ជានាយកគ្រប់គ្រងក្រុមហ៊ុនថៃ Samsung ប្រចាំនៅ កម្ពុជា មានម​តិយោបល់ថា “យើងនៅក្រុមហ៊ុន Samsung ពិតជាមានកិត្តិយសណាស់ ដែលបានទទួលពាន​រង្វាន់​ដ៏ពិសេសនេះ ដែលជាចំណាត់ថ្នាក់ ដែលយើងទាំងអស់គ្នានៅក្នុងក្រុមហ៊ុនទូទាំង​សកលលោក​ទទួល​បាន។ វាបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្ត ដើម្បីបំរើ សេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់នៅជុំវិញ​ពិភព​លោក។ នៅពេលដែលយើងមានក្ដីមោទនភាព និងរំភើបរីករាយ យ៉ាងខ្លាំងនៅពេលទទួលបាន​ពត៌មាន​នេះ យើងទាំងអស់គ្នានៅក្រុមហ៊ុន Samsung យើងនឹងខិតខំបន្តទៀត”។ លោកបានបន្ថែមទៀត​ផង​ដែរ​ថា “គំនិតច្នៃប្រឌិតជាទ្រឹស្ដីគឺសំខាន់ ប៉ុន្តែវាកាន់តែសំខាន់ជាងនេះទៅទៀត ប្រសិនបើវាអាចដំណើរការ​ទៅ​មុខ​បានក្លាយជាផលិតផលច្នៃប្រឌិតដែលទីផ្សារកំពុងត្រូវការ។ នៅពេលដែលសង្វាក់​ផលិតកម្មរួច​រាល់​ហើយ វាក៏ត្រូវបញ្ជុនទៅកាន់ទីផ្សារ ជាមួយនឹងសេវាកម្មបម្រើដល់អ្នកប្រើប្រាស់ និងចែកចាយ​ទាំង​អស់​ ហើយ​ក្រុមហ៊ុន Samsung មាន​គោល​ដៅ​បែបនេះ ដើម្បីរក្សានូវភាពខ្លាំងក្លារបស់ខ្លួន”។

3

3

ការទទួលបាននូវពានរង្វាន់ជាប់គ្នាអស់រយៈពេល 6 ឆ្នាំនេះ ស​បង្ហាញ​ឲ្យឃើញថា Samsung បាន​នាំមុខ​នូវ​ទីផ្សារ​ជុំវិញផលិតផលអេឡិចត្រូនិចជាច្រើន ដែលជាសក្តានុពល​ខ្លាំងក្លា​មួយ​សម្រាប់​ថ្ងៃអនាគត​ដើម្បី​នាំ​យកនូវសមិតផលថ្មីមកបំរើទៅដល់អតិថិជនខ្លួន​ហើយនឹងខិតខំប្រឹងប្រែង តាំងចិត្ត ដើម្បីផ្ដល់គំនិតថ្មីៗ ក្នុងការអភិវឌ្ឍគ្រឿងអេឡិចត្រូនិចបន្តទៅមុខទៀតជាមួយនឹងក្រុមសិក្សាស្រាវជ្រាវ វិស្វករ និងមុគ្គលិក​ប្រមាណ​ជា 50000 នាក់ផ្សេងទៀតរបស់ Samsung ផ្ទាល់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:29 AM, 13 July
  • ប្រភព: Samsung Cambodia
  • Tag: Lifestyle