ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Apple ផ្តល់ជូននូវកាស Beat ដោយ​ឥត​គិត​ថ្លៃ ចំពោះ​សិស្ស​សាលា ដែល​បាន​ទិញ iPad Pro និង MacBook ស៊េរីថ្មី

Apple ផ្តល់ជូននូវកាស Beat ដោយ​ឥត​គិត​ថ្លៃ ចំពោះ​សិស្ស​សាលា ដែល​បាន​ទិញ iPad Pro និង MacBook ស៊េរីថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដំណឹងល្អពីក្រុមហ៊ុន Apple បាន​មកដ​ល់​ទៀត​ហើយ។ ជារៀង​រាល់​ឆ្នាំ Apple តែង​តែ​ចូល​រួម​នៅ​ក្នុង​វិស័យ​អប់រំ​ជាមួយ​នឹង​កម្មវិធីបញ្ចុះតម្លៃ រឺ ចែកជូនដោយឥតគិតថ្លៃ តាមអ្វីដែល​ក្រុមហ៊ុន​អាច​ធ្វើ​ទៅ​បាន​។  ហើយថ្ងែនេះផងដែរ Apple ក៏បានធ្វើការបញ្ចុះតម្លៃមួយយ៉ាងពិសេស ប្រចាំឆ្នាំនេះ សម្រាប់គ្រូៗ និង សិស្ស-និស្សិតទាំងអស់ ដែលបានទិញ iPad Pro និង MacBook ស៊េរីថ្មីណាមួយ នឹងទទួលបាន​ការ​ចែកជូននូវកាសត្រចៀកម៉ាកល្បី ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 25 កញ្ញា ទើប​ផុត​កំណត់​។   

cover

Final 1000x150 copy

Apple បានផ្តល់ជម្រើស 2យ៉ាងសម្រាប់គ្រូៗ និង សិស្ស-និស្សិត ដែលរាល់ការទិញ iPad Pro ទំហំ 10.5 inches រឺ 12.9 inches គឺនឹងទទួលបានកាសត្រចៀកម៉ាក BeatX ដោយឥតគិតថ្លៃ រឺ ទទួល​បាន​ការ​បញ្ចុះ​តម្លៃចំនួន 150$ សម្រាប់ការទិញកាស Solo 3 និង Powerbeats 3 ដែលកាស Solo 3 មាន​តម្លៃ​ដើម​ប្រហែល 300$ និង Powerbeats 3 មានតម្លៃដើមប្រហែល 200$។ ទោះបីជាយ៉ាងណា ការ​បញ្ចុះ​តម្លៃបែបនេះ គឺនៅតែជាជម្រើសមួយដែលល្អដដែល ព្រោះថាយើងអាចចំណេញបាន 150$ ផង​ដែរ​ នៃតម្លៃដើមរបស់កាសទាំងពីរប្រភេទនេះ។​ ប៉ុន្តែមានចំនុចមួយទៀតនោះគឺ ចំពោះសិស្ស-និស្សិត អាច​ទទួលបាននូវការបញ្ចុះតម្លៃ 20$ បន្ថែម  សម្រាប់ការទិញ iPad Pro តែបើសិស្ស-និស្សិត សម្រេច​ចិត្ត​ទិញ MacBook វិញ គឺនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 300$ ឯណោះ។

2

វាពិតជាពិសេសមែនទែន សម្រាប់លោកគ្រូ-អ្នកគ្រូ ក៏ដូចជាសិស្ស-និស្សិត ដែលក្រុមហ៊ុន Apple បាន​ធ្វើ​ការបញ្ចុះតម្លៃ និង ចែកជូនកាសត្រចៀកដោយឥតគិតថ្លៃដ៏ល្អមួយនេះ ដោយគ្រាន់តែ ទិញនូវ​ផលិត​ផល​របស់ខ្លួនណាមួយក្នុងចំណោមទាំងពីរប្រភេទណនេះ ដែលមានភ្ជាប់មកជាមួយការ Discount បន្ថែមពីលើបន្តិចទៀត។ ហើយកម្មវិធីបែបនេះ Apple តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរួមចំណែក​ជាមួយ​នឹង វិស័យអប់រំ ក៏ដូចជាកាត់បន្ថយការចំណាយបានមួយចំនួនថែមទៀតផង ហើយខ្ញុំពិតជា​ពេញ​ចិត្តណា​ស់ចំពោះ ដំណឹងដ៏ល្អមួយនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 11:02 AM, 13 July
  • ប្រភព: Phone Arena
  • Tag: Lifestyle