ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Google បង្ហាញពី Website Torrent មួយ​ចំនួន​ដែល​មាន​អ្នក​ចូល​មើល​ច្រើន

Google បង្ហាញពី Website Torrent មួយ​ចំនួន​ដែល​មាន​អ្នក​ចូល​មើល​ច្រើន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងបានដឹងហើយថា Google ដើរតួនាទី​ជា Search Engine ដែល​វា​នឹង​ព្យាយាម បង្ហាញ​យើង ពីអ្វី ដែល​យើង​ចង់​រក មិនថា​យើង​ចង់​រកពីអ្វីទេ គ្រាន់តែវាយពាក្យគន្លឹះចូលទៅក្នុងប្រអប់ Search វានឹង​ព្យាយាម​បង្ហាញអ្នកនូវពត៌មានដែលទាក់ទង។

cover

Final 1000x150 copy

ដូចជាពេលដែលយើងវាយពាក្យ “Best Torrent sites” ហើយ Google ក៏បានបង្ហាញ Website Torrent ល្បីមួយចំនួនដូចជា Rarbg, 1337x, The Pirate bay, Torrent project ។ល។ គួរបញ្ជាក់​ផង​ដែរ​ថា Website Torrent ទាំងអស់ជា Website ខុសច្បាប់ ដែរដាក់ឱ្យអ្នកប្រើប្រាស់ទាញយក ខ្សែ​ភាពយន្តល្បីៗ, កម្មវិធី, ហ្គេម ផ្សេងៗ ដោយឥតគិតថ្លៃ ដោយវា រំលោភ លើកម្មសិទ្ធិបញ្ញា របស់​ក្រុម​ហ៊ុន​​នានា។

Hollywood បានដាក់សម្ពាធយូរមកហើយលើ Google ដោយជួយ ចង្អុលបង្ហាញពី Website ដែល​លួច​ចម្លង ខ្សែភាពយន្ដថ្មីៗ ដាក់ឱ្យអ្នកប្រើប្រាស់ទាញយក ដោយសេរីបែបនេះ ក៏ប៉ុន្តែ Google ហាក់​បីដូចជាមិនបានបញ្ចេញ ចំណាត់ការខ្លាំងណាស់ណានោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 4:08 PM, 11 July
  • ប្រភព: TorrentFreak
  • Tag: Lifestyle