ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Speaker ដែល​មិន​ជ្រាប​ទឹក​របស់ Sony មាន​លក់​ក្នុង​ប្រទេស​យើង​ហើយ ដោយ​មាន​តម្លៃ​ចាប់​ពី 59$ ឡើងទៅ

Speaker ដែល​មិន​ជ្រាប​ទឹក​របស់ Sony មាន​លក់​ក្នុង​ប្រទេស​យើង​ហើយ ដោយ​មាន​តម្លៃ​ចាប់​ពី 59$ ឡើងទៅ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដើម្បីឆ្លើយតប​ជា​មួយនឹង ឧបករណ៍​បំពង​សម្លេងរបស់ JBL នោះ ក្រុម​ហ៊ុន Sony បាន​ធ្វើ​ការ​បញ្ចេញ Speaker ដែល​អាច​យកតាមខ្លួនបាន ចំនួនបួនម៉ូឌែល ដែលមានដូចជា SRS-XB10, XB20, XB30, និង XB40 ដែលវាមានលក្ខណៈពិសេសរៀងៗខ្លួន។ កូន Speaker ទាំងនេះមិនត្រឹមតែ គុណភាព​សម្លេង​ច្បាស់ និងកម្រិតបាស់ធ្ងន់នោះទេ តែវាក៏មានរចនាបថស្អាត ងាយស្រួលក្នុងការភ្ជាប់ជាមួយ ទូរស័ព្ទ​ រឺថេប្លេតយើងផងដែរ ហើយចំពោះតម្លៃវិញក៏ល្មមអាចទទួលយកបានផងដែរ ជាមួយតម្លៃចាប់ពី 59$ ឡើងទៅ។

Sony SRS-XB10 (59$)

1

Final 1000x150 copy

ថ្វីត្បិតតែវាមានទំហំតូចក៏ពិតមែន តែវាមានភ្ជាប់មកជាមួយ បច្ចេកវិទ្យា Extra Bass ដែលអាចបំពង​សម្លេង​បានងំល្អ មិនចាញ់ Speaker ធម្មតានោះទេ។ យើងអាចភ្ជាប់វាជាមួយទូរស័ព្ទ បានយ៉ាងស្រួល តាមប្រព័ន្ធ NFC រឺ Bluetooth ហើយថ្មរបស់វាសាកពេញម្តង គឺអាចលេងតន្ត្រីបានដល់ 16 ម៉ោង​ឯណោះ។

Sony SRS-XB20 (99$)

2

វាអាចបំពងសម្លេងបានលឿល្អជាងស៊េរីមុនបន្តិច ហើយវាក៏មានទំហំរាងធំ និងមានបង្កប់ដោយភ្លើង លោត​យ៉ាងស្រស់ស្អាតផងដែរ។ Speaker នេះត្រូវបានរចនាឡើង អោយមានភានធន់ជាមួយទឹកសាច បានល្អ ចំណែកឯកសារសាកថ្មម្តងវិញ គឺយើងអាចប្រើបានដល់ 12 ម៉ោង។ ប្រសិនបើចង់បាន​គុណ​ភាព​​សម្លេង ដល់ Stereo នោះ យើងអាចភ្ជាប់វាជាមួយនឹង បាស Sony ដទៃទៀត ហើយលេង​តន្ត្រី​ព្រម​​គ្នាតែម្តង។

Sony SRS-XB30 (តម្លៃ 149$)

 3_cover

XB30 មានរូបរាងស្រដៀងគ្នាទៅនឹង XB20 ដែរ តែពិសេសត្រង់ថា វាមានទំហំធំជាង អាចបញ្ចេញ​សម្លេង​បាន​កាន់តែខ្លាំង ហើយថ្មវិញក៏ធំអាចប្រើបានយូរ រហូតដល់ទៅ 24 ម៉ោងផងដែរ។ ជាមួយ​នឹង​ប៊ូតុង Extra Bass វានឹងជួយបង្កើនកម្រិត bass អោយកាន់តែធ្ងន់ល្អ ដែលនេះគឺជាលក្ខណៈពិសេស​បំផុតមួយ ដែល Speaker របស់ក្រុមហ៊ុនដទៃមិនមាននោះទេ។

SRS-XB40 (199$)

នេះគឺជាស៊េរីលេខខ្ពស់ជាងគេ ដែលវាអាចបំពងសម្លេងបានងំខ្លាំងតែម្តង មិនថានៅក្នុងផ្ទះ រឺនៅក្រៅ​នោះ​ទេ។ វាក៏មានភ្ជាប់មកជាមួយនឹងភ្លើង LED ដែលរត់ប្តូរពណ៌យ៉ាងស្រស់ស្អាតផងដែរ នៅពេល​រាត្រី រឺមួយក៏យើងអាចផ្លាស់ប្តូរបាន ទៅតាមចិត្តយើង តាមរយៈកម្មវិធីលើទូរស័ព្ទ។ Speaker នេះក៏​ប្រើ​បន្ទះឈីប LDAC ជំនួយផងដែរ ដែលជួយអោយការលេងតន្ត្រី ពីទូរស័ព្ទមកកាន់ Speaker កាន់តែ​លឺ​ពិរោះរណ្ដំ។ ចំពោះលក្ខណៈពិសេសផ្សេងទៀតនោះ គឺមានដូចជាថ្មអាចប្រើបាន 24 ម៉ោង មានអាវ​ក្រោះ​ការពារទឹកសាច និងអាចប្រើជា Powerbank ដើម្បីសាកទូរស័ព្ទជាដើម។

ក៏សូមបញ្ជាក់ផងដែរថា ឧបករណ៍បំពងសម្លេងទាំងបួននេះ មានតម្លៃដូចគ្នាទៅនឹងទីផ្សារអន្តរជាតិ ហេតុ​ដូច្នេះហើយយើងមិនចាំបាច់ពិបាក កុម្ម៉ង់មកពីស្រុកក្រៅ ដើម្បីគិតថានឹងបានតម្លៃពិសេសជាង នេះ​ទៀតនោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 3:59 PM, 11 July
  • ប្រភព: Sony
  • Tag: Lifestyle