ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ហ្គេម Pokemon ក្នុង​មួយ​ឆ្នាំ រក​​បាន​​ដល់​​ទៅ ​ជាងមួយពាន់​​លាន​​ដុល្លារ

ហ្គេម Pokemon ក្នុង​មួយ​ឆ្នាំ រក​​បាន​​ដល់​​ទៅ ​ជាងមួយពាន់​​លាន​​ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួនធំច្បាស់ ជាស្គាល់ នូវហ្គេម​ស្មាត​ហ្វូន ដ៏ល្បី​មួយ នេះ​ហើយ​​ ដែល​មាន​ឈ្មោះ​ថា Pokemon Go។ Pokemon Go ជា​ហ្គេម​ដ៏​ល្បី មួយ​សម្រាប់ សម័យ​កាល​នេះ ដែល​ហ្គេម នេះ​ទាម​ទារ យើង​លេងវា ដោយដើរ គ្រប់ទីកន្លែង ដើម្បីចាប់សត្វ Pokemon គឺជាហ្គេមស្មាតហ្វូន ដ៏ប្លែក អស្ចារ្យ មួយដែលមាន អ្នកលេង មិនថា ប្រទេសណា រឺប្រទេសកម្ពុជានោះទេ។

cover

Final 1000x150 copy

 ដោយឡែក​ហ្គេមនេះ ឥឡូវ​មិនសូវ​មានអ្នកលេង ដូចកាល​ចេញដាក់​អោយទាញយក​លេងដំបូងនោះទេ តែនៅតែមានប្រជាប្រិយភាពដដែល អ្នក​ដែលញៀនហ្គេមនេះខ្លាំងនៅតែ រកសត្វ សម្រាប់ប្រយុទ្ធដដែល មិនត្រឹមតែប៉ុណ្ណោះសំរាប់ម្ចាស់ ដែលផលិតហ្គេមនេះរកបានថវិកា ដល់ទៅពាន់លានដុល្លារឯណោះ។ វា​បាន​ចេញអោយទាញយកជាផ្លូវការ នៅខែកក្កដា ឆ្នាំ 2016 រហូតមកដល់ ខែកក្កដាឆ្នាំនេះ Pokemon នេះរកបានដល់ទៅ 1.2 ពាន់លានដុល្លារ ដោយ​មាន​ការទាញយក 752 លានដង។ នេះជាការកើនដ៏​ធំមួយ​សម្រាប់ ហ្គេម Pokemon តែមិនមែនមានន័យថា ហ្គេម Pokemon នេះនៃហ្គេមស្មាតហ្វូន​ទាំង​អស់ វាអាចរកលុយ បានច្រើនជាងគេ នោះទេ គឺនៅមាន ហ្គេម Monster Strike  រកបានដល់ 1.3 ពាន់លានដុល្លារ និង Clash of Clans ក៏រកបានដល់ទៅ 1.2 ពាន់លានដុល្លារដែរ។

pic 1

នេះជារឿងល្អ មួយ  សម្រាប់ Pokemon នៃ ឆ្នាំនេះ ហើយក៏ជួយ អបអរក្រុមហ៊ុន នេះផងក្នុងមួយឆ្នាំ​សោះ​រកបានដល់ទៅ 1.2 ពាន់លានដុល្លារ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:52 PM, 07 July
  • ប្រភព: Tweak Town
  • Tag: Lifestyle