ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ព្រឹត្តិ​ការណ៍​ជួប​ជុំ Gamers របស់ ASUS ជា​លើក​ដំបូង​នៅ​កម្ពុជា មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​លើស​ពី​ការ​រំពឹងទុក

ព្រឹត្តិ​ការណ៍​ជួប​ជុំ Gamers របស់ ASUS ជា​លើក​ដំបូង​នៅ​កម្ពុជា មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​លើស​ពី​ការ​រំពឹងទុក

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីរសៀលថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2017 ម្សិលមិញនេះ នៅក្នុងអាគារ Phnom Penh Tower ជាន់ទី 22 ក្រុមហ៊ុន​ ASUS បានប្រារព្ធកម្មវិធី ពិសេសមួយក្នុងការ ជួបជុំអតិថិជន Asus ពិសេស Gamers ជាលើកដំបូង ដោយមានការចូលរួម ពីសំណាក់ភ្ញៀវ កិត្តិយសយ៉ាងច្រើន កុះករ ដោយដំបូងឡើយ ឮថារំពឹងទុក អ្នកចូលរួម ត្រឹមតែ 200​ ជាងនាក់ប៉ុណ្ណោះ តែចំនួនអ្នក ចូលរួមបានកើនដល់ ទៅជាង 400 នាក់ ឯណោះ ធ្វើឲ្យកម្មវិធី ទាំងមូល កាន់តែមានភាព អ៊ូរអរច្រើន។

1

Final 1000x150 copy

ព្រឹត្តិការណ៍របស់​ក្រុមហ៊ុន ASUS ជាលើកដំបូងនេះគឺផ្ដោតសំខាន់ទៅលើការ ជួបជុំគ្នា រវាងអ្នកលេងហ្គេម ក្នុងស្រុកខ្មែរទាំងអស់ ដើម្បីបង្កើនភាព ស្និទស្នាលគ្នា ទៅវិញទៅមក ក៏ដូចជាការ ដាក់តាំងផលិតផល ថ្មីៗ ជំនាន់ចុងក្រោយ ទៀតផង រួមជាមួយនឹងការ ចូលរួមពីសំណាក់ ហាងលក់ កុំព្យូទ័រល្បីៗ នៅក្នុងទីក្រុង ភ្នំពេញទៀតផង។ ក្នុងនោះ ASUS ក៏បាននាំយកនូវ ផលិតផលថ្មីៗ ពិសេស Motherboard ស៊េរី X299 ដែលសម្រាប់ ប្រើប្រាស់ ជាមួយឈីប Core i9 និងពពួក Gaming Monitor កម្រិត​ 4K មានអេក្រង់បែប HDR ទៀតផង និង Refresh Rate ដល់ 200Hz ដែលទើបនឹង ប្រកាសចេញ នៅក្នុង ព្រឹត្តិការណ៍ Computex ឆ្នាំ 2017 មកដាក់បង្ហាញ ឲ្យភ្ញៀវទាំងអស់ បានមើល និងសាកសួរ ជាសំនួរ ថែមទៀតផង។

5 4 3cover 2

មិនតែប៉ុណ្ណោះ ដើម្បីធ្វើឲ្យកម្មវិធីកាន់តែមានភាពរីករាយ បន្ថែមទៀតនោះ ក៏មានការ ចូលរួមពីសំណាក់ ក្រុមលេងហ្គេម អេឡិចត្រូនិច ជម្រើសជាតិ កម្ពុជា Never Care ចូលរួមទៀតផង ដើម្បីចែករំលែក បទពិសោធន៍ ក្នុងការប្រើប្រាស់ ផលិតផល ASUS ផងដែរ។ ជាងនេះទៅទៀត ASUS ក៏បង្កើតឲ្យមាន ការលេងជាហ្គេម ប្រកួតប្រជែង លើឆាក បន្តិចបន្តួច និងការប្រកួតហ្គេម លើកុំព្យូទ័រ តាមរយៈការចាប់ឆ្នោត ជ្រើសរើសអ្នក មានសំណាង 16 នាក់ ដើម្បីបាញ់ហ្គេម OverWatch ដណ្ដើមយក ជ័យលាភី លេខមួយ ក្នុងការទទួលបាន ក្រាហ្វិចកាតពពួក nVIDIA GeForce GTX 1050 ទំហំ 2GB មួយដើម និងលេខពីរ ទទួលបានកាតាប ស្ពាយខាងក្រោយ តម្លៃ 80$ ត្រឡប់មកផ្ទះ វិញទៀតផង។

6

នេះគឺជាលើកទីមួយហើយដែល ASUS បានបង្កើតឲ្យមានព្រឹត្តិការណ៍ បែបនេះ ហើយក៏ សង្ឃឹមថា ASUS នឹងត្រៀមបង្កើត ព្រឹត្តិការណ៍ផ្សេងៗទៀត ជាបន្តបន្ទាប់ ឲ្យកាន់តែធំ និងកាន់តែ មានភាពរីករាយ សម្រាប់ Gamers នៅក្នុង ព្រះរាជាណា ចក្រកម្ពុជា ឲ្យទទួលបាន ចំនេះដឹងថ្មីៗ ជុំវិញផ្នែករឹងទំនើបៗ ចុងក្រោយគេ ក៏ដូចជាបទពិសោធន៍ ច្រើនជាងមុន ពិសេសគឺជួបជុំ សំណេះសំណាល គ្នាទៅវិញ ទៅមក ដោយទឹកមុខ ញញឹមរីករាយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:31 PM, 18 June
  • ប្រភព: ខេមបូរីផត
  • Tag: Lifestyle