ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Apple Store នៅ Singapore បើក​មិន​ទាន់​បាន​មួយ​ខែ​ផង គូ​ស្នេហ៌​មួយ​គូ​សុំ​ថត​រូប Pre-Wedding ក្នុង​នោះ!

Apple Store នៅ Singapore បើក​មិន​ទាន់​បាន​មួយ​ខែ​ផង គូ​ស្នេហ៌​មួយ​គូ​សុំ​ថត​រូប Pre-Wedding ក្នុង​នោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជាហាងសាខាដំបូង ដែល Apple សម្រេចចិត្តបង្កើត ឡើងនៅ Singapore ។ ដោយបាន សាងសង់តាំងពី ឆ្នាំមុនមកម្ល៉េះ និងទើបតែ រួចរាល់ ហើយបានបើក សម្ពោធ ថ្ងៃទី 27 ខែឧសភា នៅតំបន់ Orchard Road ។ ស្រាប់តែ មានគូស្នេហ៌ សុំកន្លែងប្រារព្ធ មង្គលការ និងថតរូប អាពាហ៌ពិពាហ៌ រួមគ្នា។

cover

Final 1000x150 copy

ប្តីប្រពន្ធទាំង 2 នាក់នេះ លោក Jermyn Wee អាយុ 34 និងអ្នកស្រី Suat Huang អាយុ 31 ឆ្នាំ សុទ្ធសឹង ជាជនជាតិ Singapore ហើយក៏ជាអ្នកគាំទ្រ ផលិតផល Apple ដូចគ្នា ទើបពួកគេ សុំពេល 30 នាទីមុនពេល បើកហាង ចូលប្រារព្ធពិធី មង្គលការក្នុងនោះ ជាមួយការ ថតរូបដែលធ្វើ ឲ្យពិភពលោក ភ្ញាក់ផ្អើល។

ទីតាំងហាងសាខានេះ ពិតជាធំ ដោយមានបន្ទប់ សម្រាប់ថ្នាក់ ដឹកនាំរបស់ Apple ប្រជុំ ដែលជា កម្មសិទ្ធិ របស់ឯកជន មិនអនុញ្ញាតឲ្យ អតិថិជនចូល, ក្រៅពីនោះ កន្លែងដែលអុនញ្ញាត ឲ្យអ្នក ប្រើប្រាស់ ចូលបាន មានដូចជា បន្ទប់ដាក់តាំង សៀវភៅស្តីពី ផលិតផល Apple, កន្លែងដាក់តាំង ផលិតផលថ្មីៗ និងសម្រាប់ សាកល្បង ប្រើប្រាស់មុន ពេលទិញ។

Couple-in-Singapore-get-married-pose-for-post-ceremony-photos-inside-the-countrys-lone-Apple-Store (1)

ដូចនេះ​ប្រសិនបើ មិត្តអ្នកអាន ជាខ្មែរ ដែល រស់នៅទីនោះ អាចឈាងចូល មើលហាងសាខា នោះបាន នៅពេលបើក ដំនើរការ និងអាចជាវបាន ផលិតផលសុទ្ធ មិនខ្លាចការ  បោកប្រាស់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:35 AM, 18 June
  • ប្រភព: Weili Yip Creations
  • Tag: Lifestyle