ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ BOSCH ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា!

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ BOSCH ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តមួយចំនួន អាចនឹងធ្លាប់លឺនិងស្គាល់​ឈ្មោះ BOSCH ជាក់​ជា​មិន​ខាន ដែល​ភាគ​ច្រើន ​គឺ​នៅ​លើ សម្ភារៈម៉ូតូ រថយន្ត សម្ភារៈសម្រាប់​ជាង ​អ្នក​ជំនាញ ដូច​ជា​ម៉ូទ័រ​ស្វាន ម៉ាស៊ីន​កាត់​ឈើ និងគ្រឿង ​បរិក្ខារ​នៅ​ក្នុង​ផ្ទះ ជាដើម។ យ៉ាង​ណា​មិញ BOSCH គឺជា​ក្រុមហ៊ុន បច្ចេកវិទ្យា ​លំដាប់​ពិភពលោក ដ៏ធំមួយ ដែល​ ​កំពុង​ផ្គត់ផ្គង់ គ្រឿងគ្រៅ ទៅដល់ក្រុមហ៊ុន រថយន្តធំៗ ហើយក៏នៅមាន ផលិតផល និងសេវាកម្ម ប្រកប ​ដោយ​ភាព ច្នៃប្រឌិត ខ្ពស់ជាច្រើនទៀត។

bosch

Final 1000x150 copy

នៅព្រឹកថ្ងៃទី ១៥ មិថុនានេះ ក្រុមហ៊ុនតំណាង BOSCH ប្រចាំប្រទេសកម្ពុជា បានរៀបចំសិន្និសីទ ជួបជុំអ្នក សារព័ត៌មាន នៅឯសណ្ឋាគារ Intercontinental ដើម្បីបង្ហាញពី កំណើនអាជីវកម្ម របស់ខ្លួន ដែលទទួលបាន ជោគជ័យខ្លាំង នៅរយៈពេល ប៉ុន្មានឆ្នាំចុង ក្រោយនេះ។

20170615_104203

អ្វីដែលគួរអោយកត់សំគាល់នោះគឺ BOSCH ទទួលបានជោគជ័យខ្លាំង សឹងតែគ្រប់វិស័យ ទាំងអស់របស់ខ្លួន ដូចជា អាជីវកម្មផ្នែកគ្រឿង បន្លាស់យានយន្ដ អាជីវកម្មផ្នែក ឧបករណ៍ជាងជំនាញ អាជីវកម្មផ្នែកប្រព័ន្ធ សុវត្ថិភាព និងអាជីវកម្មផ្នែក បច្ចេកវិទ្យា គ្រឿងចក្របញ្ជា ដែលអាជីវកម្ម ទាំងនេះសុទ្ធតែ ជាផ្នែកសំខាន់ សម្រាប់ប្រទេសកំពុង អភិវឌ្ឍដូចជា ប្រទេសកម្ពុជាយើង។ មកដល់ពេលនេះ ក្រុមហ៊ុន ទទួលបានអត្រា កំណើនក្នុង កំរិតពីរខ្ទង់ ចាប់ពីមានវត្តមាន នៅប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១០ មក។

20170615_105719

ក្រុមហ៊ុនក៏បានរៀបចំដាក់បង្ហាញផលិតផលថ្មីៗជាច្រើនផងដែរ រួមមានគ្រឿង បន្លាស់រថយន្ដ ឧបករណ៍សំរាប់ផ្គត់ផ្គង់ សំណង់ផ្សេងៗ និងសំភារៈប្រើប្រាស់ សំរាប់ជាងជំនាញ ជាច្រើនទៀត ហើយអ្វីដែល គួរអោយចាប់ អារម្មណ៍នោះគឺ BOSCH បានបង្ហាញពី បច្ចេកវិទ្យាសុវត្ថិភាព សម្រាប់បំពាក់ នៅលើយានយន្ដ (ប្រព័ន្ធ ABS និង ESP) ដើម្បីកាត់បន្ថយ អត្រាគ្រោះថ្នាក់ ក្នុងពេលបើកបរ បានមួយផ្នែកធំ ដោយនៅថ្ងៃ អនាគតប្រទេស កម្ពុជាយើង អាចនឹងទទួលបាន បច្ចេកវិទ្យាទាំងនេះ បំពាក់ស្រាប់នៅលើ យានយន្ដ របស់យើង។

ថ្វីត្បិតតែប្រិយមិត្តមួយចំនួនមិនសូវធ្លាប់ស្គាល់យីហោ BOSCH ឬផលិតផល របស់ក្រុមហ៊ុននេះ ប៉ុន្ដែខេមបូ ជឿជាក់ថាភាគច្រើន យើងប្រាកដជាធ្លាប់ ប្រើប្រាស់វាដោយ មិនដឹងខ្លួន គ្រាន់តែយើងពុំ សូវចាប់អារម្មណ៍ ប៉ុណ្ណោះ ជាក់ស្ដែងដូចជា គ្រឿងបន្លាស់ និងបច្ចេកវិទ្យា មួយចំនួនដែលមាន បំពាក់ស្រាប់នៅលើ រថយន្ដ​របស់យើង ម៉ូទ័រស្វាន និងឧបករណ៍ ប្រើប្រាស់ប្រចាំថ្ងៃ មួយចំនួនទៀត ជាដើម ហើយបើមានឳកាស ខេមបូនឹងលើក យកឧបករណ៍ BOSCH ណាមួយ ដែលវាមានប្រយោជន៍ សម្រាប់អ្នក ទាំងអស់គ្នា មកបង្ហាញជូន ជាក់ជាមិនខាន។

20170615_115643 20170615_115228 20170615_103318 20170615_103135

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Typo
  • 4:24 PM, 15 June
  • ប្រភព: BOSCH Cambodia
  • Tag: Lifestyle