ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Huawei អះ​អាង​ថា​ខ្លួន​លក់​ទូរស័ព្ទ​បាន​ច្រើន​ជាង Apple ទៅ​ទៀត កាល​ពី​ខែ​ធ្នូ​កន្លង​ទៅនេះ

Huawei អះ​អាង​ថា​ខ្លួន​លក់​ទូរស័ព្ទ​បាន​ច្រើន​ជាង Apple ទៅ​ទៀត កាល​ពី​ខែ​ធ្នូ​កន្លង​ទៅនេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Huawei គឺជាក្រុមហ៊ុនស្មាតហ្វូនដែលមាន ប្រភពមកពីប្រទេសចិន តែមានមុខមាត់ ខ្ពស់ជាងគេមួយ ព្រោះអីវា មិនត្រឹមតែ ផលិតទូរស័ព្ទ សម្រាប់លក់ក្នុងស្រុក ហើយប្រទេសអាស៊ី ជាប់ៗឡើយ តែខ្លួន ក៏បានពង្រីកទីផ្សារ ទៅដល់អឺរ៉ុប ផងដែរ។ ទើបតែប្រឡូកចូល ក្នុងទីផ្សារ ស្មាតហ្វូនក្រោយ គេសោះ តែបច្ចុប្បន្ន Brand នេះគឺជា អ្នកផលិតទូរស័ព្ទ លក់បានច្រើន ជាងគេបំផុត​ នៅលេខរាង លំដាប់ទី 3 បន្ទាប់ពី Samsung និង Apple តែអ្វីដែលមិនគួរ អោយជឿនោះ គឺ Huawei អះអាងថាខ្លួន លក់ទូរស័ព្ទ បានច្រើន ជាង Apple ទៅទៀត កាលពីខែធ្នូ កន្លងទៅនេះ។

AndroidPIT-huawei-mate-9-vs-iphone-7-plus-1141

Final 1000x150 copy

បើយោងទៅតាម សម្តីរបស់លោក Allen Wang ដែលជានាយកផ្នែក ផលិតផល របស់ Huawei ប្រចាំប្រទេស ឥណ្ឌាបាន អោយដឹងថា ក្រុមហ៊ុនខ្លួន វ៉ាដាច់ក្រុមហ៊ុន Apple ទៅទៀត ក្នុងការលក់ ទូរស័ព្ទទូទាំង ពិភពលោក កាលពីខែធ្នូ កន្លងទៅនេះ។ វាគឺជាទិន្នន័យ ដ៏គួរអោយចាប់ អារម្មណ៍មួយ ព្រោះខែធ្នូគឺជា រដូវកាល ឈប់សម្រាក ដែលនឹងមានមនុស្ស ជាច្រើនណាស់ ធ្វើការទិញនូវ របស់ថ្មីៗ តួយ៉ាង ដូចជា ទូរស័ព្ទនេះ ជាដើម។  Huawei មានមហិច្ឆតា ចង់គ្រងតំណែងធ្វើជា អ្នកលក់ទូរស័ព្ទបាន ច្រើនជាង Samsung និង Apple តាំងពីឆ្នាំមុន មកម្ល៉េះ ហើយក្តីសុបិន្តនេះ ប្រហែលជាជិតក្លាយ ជាការ ពិតហើយ បើសិន Huawei នៅបន្តធ្វើការ បញ្ចេញស្មាតហ្វូន ដែលមាន តម្លៃធូរថ្លៃ ស្ថិតក្នុងគុណភាព ល្អៗដទៃទៀត។

កាលពីខែធ្នូកន្លងទៅនេះ Huawei ដណ្តើមចំណែក នៃការលក់ ទូរស័ព្ទប្រចាំ ខែធ្នូបាន 13.2% ខណៈ Apple បាន 12% ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ ចំនួនលក់ ទូរស័ព្ទសរុប ប្រចាំឆ្នាំ 2016 វិញ គឺបានចំនួន 139 លានគ្រឿង ដែលស្ថិតនៅលេខ រៀងទីបី ក្រោម Apple និង Samsung។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:37 AM, 14 June
  • ប្រភព: The Economic Times
  • Tag: Lifestyle