ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    បុគ្គលិក​ក្រុមហ៊ុន សាមសុង ស្ម័គ្រ​ចិត្ត​ជួយ​បរិច្ចាគ​ឈាម​នៅ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់ឈាម

បុគ្គលិក​ក្រុមហ៊ុន សាមសុង ស្ម័គ្រ​ចិត្ត​ជួយ​បរិច្ចាគ​ឈាម​នៅ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់ឈាម

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រៅពីមានភាពមមាញឹកនៅក្នុងការ បម្រើអតិថិជន នៅក្នុងទីផ្សារ គ្រឿងអេឡិចចត្រូនិច ហើយនោះ ក្រុមហ៊ុន សាមសុងថៃ សាខាកម្ពុជា ក៏ឧស្សាហ៍ធ្វើ សកម្មភាពសង្គម នានាផងដែរ ដូចជាបើក មជ្ឈមណ្ឌលបណ្តុះ បណ្តាលជំនាញ ដោយឥតគិតថ្លៃ និងបង្កើតកម្មវិធី សប្បុរសធមន៌ នានាជាដើម ហើយដោយ ឡែកនៅព្រឹក ថ្ងៃទី 19 ឧសភានេះ បុគ្គលិក ក្រុមហ៊ុន Samsung បានរួមគ្នាម្តងទៀត ដើម្បីបរិច្ចាគ​នៅ មជ្ឈមណ្ឌល ជាតិផ្តល់ឈាម (NBTC)។

cover

Final 1000x150 copy

កម្មវិធីបរិច្ចាគ​ឈាមក្រុមហ៊ុនសាមសុង» គឺជាផ្នែកមួយ នៃកម្មវិធី Samsung Love & Care ដែលក្រុមហ៊ុនសាមសុង តែងតែផ្តល់នូវ ក្តីស្រលាញ់ និងការយកចិត្ត ទុកដាក់ចំពោះ ប្រជាជនកម្ពុជា តាមរយៈសកម្មភាព សង្គមនានា។ ជាក់ស្តែងសកម្មភាព ស្ម័គ្រចិត្តបរិច្ចាគ​ ឈាមរបស់ បុគ្គលិកសាមសុង ថ្ងៃនេះគឺមានគោលដៅ តែមួយគត់ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ សំខាន់នៃការ ផ្គត់ផ្គង់ឈាមដើម្បី ជួយសង្គ្រោះ ជីវិតមនុស្ស។ លោក Seungho Choi អគ្គនាយក គ្រប់គ្រងសាខាក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិចប្រចាំ ប្រទេសកម្ពុជា បានមាន ប្រសាសន៍ថា៖

«ក្រុមហ៊ុនសាមសុងស្ថិតនៅទីនេះដើម្បីជម្រុញឲ្យផ្នែក បច្ចេកវិទ្យា ផលិតផល និងការច្នៃប្រឌិត របស់យើង ហើយយើងសង្ឃឹមថា នឹងអាចធ្វើឲ្យជីវិត មនុស្សកាន់ តែប្រសើរ។ សាមសុង ថែមទាំងជឿ ជាក់ថា ការ កសាងសង្គម ប្រកបដោយ ទំនួលខុសត្រូវ និងការយកចិត្ត ទុកដាក់ គឺចាប់ផ្តើមចេញ ពីយើងម្នាក់ៗ។ ដូច្នេះហើយ បានជាយើងធ្វើការ បរិច្ចាគ​ ឈាមនេះជា រៀងរាល់ឆ្នាំ ហើយយើងធ្វើវា ពីចេញពី ក្រអៅ បេះដូង របស់យើង។»

1

នេះគឺជាគម្រូដ៏ល្អមួយ សម្រាប់ ប្រជាជនកម្ពុជា​ ទាំងអស់គ្នា ព្រោះអីពួកយើង ទាំងអស់គ្នា សុទ្ធតែមានទំនួល ខុសត្រូវស្មើៗគ្នា ដើម្បីជួយសង្គម យើងមួយនេះ អាចអភិវឌ្ឍន៍ ទៅមុខបានល្អ។ បើពួកយើអាច ជួយអ្វីបាន  នោះយើង គប្បីតែជួយ ព្រោះអីយើង រស់នៅក្នុង សង្គមតែមួយ។ ជាចុងក្រោយ ក្រុមហ៊ុនក៏សូម សំនូមពរឲ្យ សាធារណជន និងប្រិយមិត្ត អ្នកអាន ទាំងអស់ ដែលគិតថាខ្លួន មានសុខភាព ល្អគ្រប់គ្រាន់ ដើម្បីផ្តល់ជូន ឈាមសម្រាប់អ្នក ដែលត្រូវការ ជាបន្ទាន់ ដោយទំនាក់ទំនង ទៅកាន់ មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម តាមរយៈ ទូរស័ព្ទលេខ 092 99 8000

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 5:30 PM, 19 May
  • ប្រភព: Samsung Cambodia
  • Tag: Lifestyle