ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Apple កំពុង​សិក្សា​លើ​គម្រោង​អេក្រង់​កោង និង​អាច​បត់​បែន​បាន! (ត្រៀម​ចេញ​សម្រាប់​អនាគត)

Apple កំពុង​សិក្សា​លើ​គម្រោង​អេក្រង់​កោង និង​អាច​បត់​បែន​បាន! (ត្រៀម​ចេញ​សម្រាប់​អនាគត)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រភពពត៌មានចុងក្រោយគេបានចេញផ្សាយឲ្យដឹងថា ក្រុមការងារ របស់ក្រុមហ៊ុន Apple បានកំពុងសិក្សា ទៅលើការ ច្នៃប្រឌិតថ្មី ជុំវិញអេក្រង់ ដែលត្រៀមនឹង ចេញនាថ្ងៃ អនាគត ដោយបច្ចុប្បន្ន Apple បានកំពុង ធ្វើការលើ គម្រោងធំមួយ គឺអេក្រង់អាច បត់បែនបាន ជាការស្រមើស្រម៉ៃ នាថ្ងៃ អនាគត ដែលអាចនឹង កើតមានឡើង ក្នុងរយៈពេល ប៉ុន្មានឆ្នាំ ខាងមុខ។

1

Final 1000x150 copy

គ្រោងធំជុំវិញការច្នៃប្រឌិតអេក្រង់ថ្មី ហើយកាន់តែអស្ចារ្យនោះ គឺដំណាក់កាល ដំបូង សម្រាប់យក ទៅបំពាក់នៅ លើនាឡិកាវៃឆ្លាត Apple Watch ជំនាន់ក្រោយ (តែមិនដឹងថា ជំនាន់ណា នោះទេ) ដោយយោងតាម រូបភាពប៉ាតង់ បានបង្ហាញឲ្យយើង ឃើញថា Apple Watch នារយៈពេល ប៉ុន្មានឆ្នាំ ខាងមុខទៀត នឹងកាន់តែអស្ចារ្យ ដោយអេក្រង់ របស់វាអាច បត់បែនបាន តែមិនខ្លាំង នោះទេ ពិសេសគឺ អេក្រង់គ្មាន គែមតែម្ដង ធ្វើឲ្យការប្រើប្រាស់ កាន់តែទំនើប និងស៊ីវីល័យ។ ម្យ៉ាងវិញទៀត មិនត្រឹមតែនាឡិកា នោះទេ ប្រភពពត៌មាន បន្ថែមទៀតថា ក្រុមការងារ Apple កំពុងផ្ដោតទៅលើ ការផលិត ខ្សែដៃឆ្លាត មានអេក្រង់កោង សម្រាប់ពាក់ ផងដែរ តែលទ្ធផល យ៉ាងណានោះ នៅមិនទាន់ដឹង ច្បាស់នោះទេ។

2

យ៉ាងណាក៏ដោយ គម្រោងនេះនឹងទៅជា យ៉ាងណានោះ អាចបរាជ័យ ឬជោគជ័យ គឺអាស្រ័យ ទៅលើក្រុម ការងាររបស់ Apple ហើយ។ សម្រាប់អ្នក ប្រើប្រាស់ទូទៅ យើងមានតែ រង់ចាំមើល ទាំងអស់គ្នា ថាតើ Apple នឹងមានអ្វីច្នៃ ប្រឌិតខ្ពស់សម្រាប់ ថ្ងៃអនាគត ឬទេ? ឬមួយ Apple អាចនឹងដាំ ក្បាលចុះបន្តិចវិញ? យើងនឹងរង់ចាំ មើលទាំង អស់គ្នា ថាតើបច្ចេកវិទ្យា របស់ក្រុមហ៊ុន មួយណាខ្លាំង ជាងមួយណា!

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:49 AM, 19 May
  • ប្រភព: Phone Arena
  • Tag: Lifestyle