ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    YouTube នឹង​ដាក់​មុខងារ អោយ​យើ​ងអាច​ធ្វើការ Live វីដេអូ​ផ្ទាល់​តាម​ស្មាត​ហ្វូន

YouTube នឹង​ដាក់​មុខងារ អោយ​យើ​ងអាច​ធ្វើការ Live វីដេអូ​ផ្ទាល់​តាម​ស្មាត​ហ្វូន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចមិត្តអ្នកអានបានជ្រាប ហើយនូវ YouTube គឺជាមួយផ្នែករបស់ Google ហើយ YouTube នេះផង ដែរ ហាក់​បីដូចជាបណ្ដាញ​សង្គម​មួយ​ផ​ងដែរ គ្រាន់តែ វា អាចធ្វើការ បង្ហោះតែវីដេអូ ប៉ុណ្ណោះ។ យើង​អាច ធ្វើការ បង្ហោះ រាល់សកម្មភាព រឺ វីដេអូផ្សេង ដែលយើង កែឆ្នៃផ្ទាល់ ដៃ យកមកបង្ហោះ ក៏បានដែរ។

cover

Final 1000x150 copy

ណាមួយដូចដឹងស្រាប់ ហើយ ប្រសិនបើមិត្តអ្នកអាន ប្រើប្រាស់កុំព្យូទ័រ គឺអាចធ្វើការ Live ជាវីដេអូផ្ទាល់​ផង​ដែរ ដែលអ្នកប្រើប្រាស់ស្មាតហ្វូន​គឺ មិនទាន់ អាច Live បាន។ ប៉ុន្តែថ្មីៗ ក៏បានលេចលឺដំណឹងហើយ គឺ ស្មាតហ្វូន iOS និង Android នឹងអាចធ្វើការ  Live វីដេអូបានហើយ ក្នុងពេលឆាប់ៗ នេះ។ ដោយ​ការ Live​ នេះផងដែរ ពុំចាំបាច់ ត្រូវការ Subscriber ច្រើន ក៏ធ្វើការ live បានដែរ។

pic 1

ទោះជាមុខងារនេះមិនទាន់ បានបញ្ជាក់ពី Google នៅឡើយក៏ដោយ ក៏មុខងារ​នេះចាប់ផ្ដើមដំណើរ​ការ​បណ្ដើរ​ហើយ នៅតាម​បណ្ដារប្រទេសមួយចំនួន។ ដួច្នេះហើយអាចរង់ចាំកំណែ អាប់ដេតថ្មីដែល​មាន​ធ្វើការ Live វីដេអូបានទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 8:16 AM, 19 May
  • ប្រភព: GSMArena
  • Tag: Lifestyle