ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ទូរទស្សន៍ QLED របស់ Samsung ចាប់​ផ្ដើម​មាន​លក់​នៅ​កម្ពុជាហើយ

ទូរទស្សន៍ QLED របស់ Samsung ចាប់​ផ្ដើម​មាន​លក់​នៅ​កម្ពុជាហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុន ឈានមុខគេ ខាងផ្នែកផលិត បច្ចេកវិទ្យាទំនើប ដូច​មិត្តអ្នក​អាន​ដឹង ស្រាប់​ហើយ ដែល​ចេញ​ស្ទើរ គ្រប់​ផលិត​ផល ​នៃ​បច្ចេកវិទ្យា ទៅហើយ មិនថា ស្មាតហ្វូន ម៉ាស៊ីន ត្រជាក់ ទូរទឹកក និងទូរទស្សន៍ឡើយ ហើយផលិតផល ទាំងនោះ សុទ្ធតែមានមុខ នៅប្រទេស កម្ពុជាជានិច្ច។ មិនត្រឹមតែ ប៉ុណ្ណោះ ថ្មីៗនេះ ផងដែរ  ក្រុមហ៊ុន Samsung បាននាំ មកនូវ ទូរទស្សន៍ររបស់ខ្លួន ទើបតែចេញ ស៊េរីថ្មី មកដល់ កម្ពុជាទៀតហើយ។

cover

Final 1000x150 copy

កាលពីម្សិលមិញ  នៅថ្ងៃ ទី 10 ខែ ឧសភា  ឆ្នាំ 2017 ក្រុមហ៊ុន  Samsung បាន ធ្វើការសម្ភោធ  ទូរទស្សន៍ QLED ស៊េរីថ្មី ដែលប្រព្រឹត្ត ឡើង នៅក្នុងផ្សារទំនើប Aeon Mall។ ដោយ ទូរទស្សន៍ QLED នេះផលិតឡើង ផ្ដោតសំខាន់ទៅលើ គុណភាពរូបភាព ការរចនា និងភាពងាយស្រួល ក្នុងការ ប្រើប្រាស់។ ម្យ៉ាងវិញទៀតនោះ សម្រាប់ទូរទស្ស QLED នេះផងដែរ គឺវាមាន ភាពទំនើប និងជឿនលឿន អាចបង្ហាញ រូបភាព បានច្បាស់ម៉ត់ ល្អ ជាមួយនឹង កម្រិតបង្ហាញរូបភាព 4K ទៀតផង។ អមមកជាមួយ ជាមួយប្រព័ន្ធ អុបទិក ដែលគ្មានខ្សែ រញ៉េរញ៉ៃ ជួយបន្ធូរ ភាពតានតឹង ពីខ្សែរប៉ាត់រប៉ាយ និងតុបតែង បន្ទប់ទទួលភ្ញៀវ របស់អ្នកឲ្យ បាន ស្រស់ស្អាត។ ចំណែកឯខ្សែ អុបទិក ស្តើងសម្រាប់តភ្ជាប់ ឧបករណ៍ផ្សេងៗ ទៅនឹងទូរទស្សន៍ តាមរយៈ ប្រអប់តភ្ជាប់ One Connect ជួយឲ្យអ្នកអាច ដាក់ឧបករណ៍ នៅឆ្ងាយ ដូច្នេះ អ្នកនៅសល់ កន្លែងសម្រាប់ តុបតែងលម្អ។

pic 1

Pic 2

pic 3

ទូរទស្សន៍  QLED នេះក៏បាន ចាប់ផ្ដើម ចេញលក់ហើយ បន្ដើរៗ ហើយផងដែរ ស្របពេលនឹងថ្ងៃ សម្ភោធតែម្ដង។ ដូច្នេះមិត្តអ្នកអាន អាចរកជាវ ទិញបាននៅ សាខា Samsung នៅផ្សារ ទំនើបអ៊ីអន ប្រសិនបើចង់ បាននូវបទពិសោធន៍ ថ្មីនៃ ភាពច្បាស់នូវ ទូរទស្សន៍ QLED ស៊េរី ថ្មីនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:35 AM, 11 May
  • ប្រភព: Samsung Cambodia
  • Tag: Lifestyle