ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    Amazon ចេញ​ឧបករណ៍​គ្រប់​គ្រង​តាម​សម្លេង និង​អាច​បញ្ជា​ដោយ​អេក្រង់​ស៊េរីថ្មី

Amazon ចេញ​ឧបករណ៍​គ្រប់​គ្រង​តាម​សម្លេង និង​អាច​បញ្ជា​ដោយ​អេក្រង់​ស៊េរីថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួន ប្រហែលជា ស្គាល់ហើយ នូវក្រុមហ៊ុន ផ្សារឥវ៉ាន់ ដ៏ធំតាម បណ្ដាញ អ៊ីនធឺណេត Amazon មិនត្រឹមតែ ប៉ុណ្ណោះ ខ្លួនក៏ នៅមិនស្ងៀម ដែរ ដោយបានពង្រីក ទីផ្សារ ខ្លួនកាន់តែធំ ហើយបានបង្កើត ឧបករណ៍ បំពងសម្លេង បញ្ជា ដែលជា ត្រកូល Echo។ ហើយថ្មីៗនេះ  ផងដែរ ក្រុមហ៊ុននេះក៏បាន ចេញឧបករណ៍ ត្រកូល Echo មួយទៀត ហើយ តែលើកនេះ បញ្ជាតាមអេក្រង់ តែម្ដង។

pic 1

Final 1000x150 copy

វាមាន ឈ្មោះថា Echo Show ទំហំអេក្រង់ 7​ អ៊ីញ ដែលអាចធ្វើការ បញ្ជាតាម អេក្រង់ ម្យ៉ាងវិញ ទៀតវាមាន លក្ខណៈសម្បត្តិ ច្រើនជាង ស៊េរីមុនៗ ឆ្ងាយ ដោយលើកនេះ មានកាមេរ៉ា ពីមុខសម្រាប់ Call ជាវីដេអូបាន ថែមទៀតផង។ Echo Show ស៊េរីថ្មីនេះ គឺមិនដូច ឧបករណ៍ បញ្ជាសម្លេង និងបំពង សំលេង ដូច ត្រកូល Echo មុនៗ ឡើយ គឺវាអាច ធ្វើការភ្ជាប់ ជា Wi-Fi ប្រើប្រាស់ កម្មវិធី  YouTube មើលវីដេអូបាន ទៀតផង។ បន្ថែមទៀតនោះ វាអាចបញ្ជា ជាសម្លេង គ្រាន់តែ និយាយជា ភាសាអង់គ្លេស ក៏បានផងដែរ ដោយវា បង្ហាញជារូបភាព និងវីដេអូតាម YouTube តែម្ដង ក្នុងការស្នើរ អោយវាចេញ ជាវីដេអូ  ចម្រៀង រឺ វីដេអូ អ្វីមួយ។

និយាយរួមទៅមាន Echo Show​ ហាក់បីមាន មិត្តសម្លាញ់កំដរ គ្នានិយាយ សួរគ្នាលេង រឺចង់ដឹង អ្វីៗដូចជា អាកាសធាតុ សំណួរអ្វីផ្សេងៗ​ ទាក់ទងនឹង ពិភពលោកបាន ផងដែរ។ ជាងនេះ ទៅទៀតនោះ វាក៏បានចេញ លក់ហើយ ក្នុងតម្លៃ 229$ សម្រាប់ទីផ្សារ អាមេរិច និងអាចរក ទិញបាន ក្នុងផ្សារ Amazon បានទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:50 PM, 10 May
  • ប្រភព: GSM Arena
  • Tag: Lifestyle