ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    មក​តាម​ដាន​ទិដ្ឋភាព​ទី​ស្នាក់​ការ​ដ៍ធំ Apple Park របស់ Apple ដែល​កំពុង​សាង​សង់​ក្នុង​ខែនេះ!

មក​តាម​ដាន​ទិដ្ឋភាព​ទី​ស្នាក់​ការ​ដ៍ធំ Apple Park របស់ Apple ដែល​កំពុង​សាង​សង់​ក្នុង​ខែនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអាន ដែលជាអ្នកតាមដាន​ពត៌​មា​នបច្ចេកវិទ្យា​ច្រើន ឬក៏ជាអ្នក​គាំទ្រ​របស់ Apple នោះ អ្នក​ប្រហែល​ជា ធ្លាប់​បាន​ដឹង អំពី​ទីស្នាក់ការ ដ៏​ធំមួយ របស់ Apple ជាក់ជា មិនខាន ដែលបច្ចុប្បន្ន វាកំពុង​ស្ថិត នៅក្នុងការ សាងសង់ តែជិតរួចរាល់ ផងដែរ។ ហើយជារៀងរាល់ខែមានវីដេអូថ្មីៗ ថតបង្ហាញពី​ទិដ្ឋភាព​ការសាងសង់ក្នុងនោះ។

cover

Final 1000x150 copy

ទីស្នាក់ការធំនេះ មានទីតាំង ស្ថិតនៅ Cupertino រដ្ឋ California សហរដ្ឋអាមេរិក ដោយមានទំហំ ដី​ដល់​ទៅ 260,000 ម៉ែត្រ​ការ៉េ បាន​ចាប់​ផ្ដើម ការសាងសង់ ចាប់តាំងពីដំបូង នៅខែវិឆ្ឆិកា ឆ្នាំ 2013 មក​ម៉្លេះ ដោយក្រុមហ៊ុន Apple បានសម្រេចចិត្ត សាងសង់អាគារ ស្នាក់ការដ៏ធំ ជាងគេរបស់ខ្លួន មានរាង ជា​រង្វង់មូល និងមាន ទីធ្លាចំកណ្ដាល ដាំដើមឈើ និងសួនច្បារ សម្រាប់បុគ្គលិក កំសាន្តអារម្មណ៍ ឬលំហែ​កាយ ពេលធ្វើការ ស្ត្រេសខ្លាំង ជាដើម។

អាគារទីស្នាក់ការដ៏ធំមួយនោះមានឈ្មោះហៅជា ផ្លូវការថា Apple Park ហើយក្រុម ការងារ ខេមបូ ក៏ធ្លាប់បាន ចេញពត៌មាន មួយចំនួនរួច មកហើយ ជុំវិញការ សាងសង់អាគារ ដ៏ធំមួយនេះ ចាប់តាំងពី ការសាងសង់ បានបន្តិចបន្តួច រហូតមកដល់ បច្ចុប្បន្នវាសាងសង់ ជិតហើយ មែនទែនហើយ។

ខាងក្រោមគឺជាវីដេអូបង្ហាញអំពីការសាងសង់អាគារ Apple Park ដោយថត ឡើងតាមរយៈ ម៉ាស៊ីន Drone

អ្នកអាចនឹង ឆ្ងល់ថាតើការ សងសង់អាគារ ដ៏ធំមួយនោះ បានចំនាយប្រាក់ អស់ប៉ុន្មាន? ជាការពិត Apple បានចំនាយ ទៅលើតម្លៃ ដីសរុប 160 លានដុល្លារ និងបូករួម ទាំងតម្លៃចំនាយ ទៅលើការ សាងសង់ ក៏ដូចជា បរិក្ខាសាងសង់ ជាច្រើនសរុប ទាំងអស់ ដល់ទៅ 5 ពាន់លាន ដុល្លារអាមេរិក ពិត ជាការ ចំនាយដ៏ច្រើន សន្ធឹកសន្ធាប់ ពិតមែន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 6:07 AM, 10 May
  • ប្រភព: idownload blog
  • Tag: Lifestyle