ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    កម្មវិធី​មហាអត្ថ​ប្រយោជន៍ mySamsung បាន​បើក​អោយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​ហើយ

កម្មវិធី​មហាអត្ថ​ប្រយោជន៍ mySamsung បាន​បើក​អោយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្វីទៅជា mySamsung? mySamsung គឺជាផ្នែក បម្រើអតិថិជន​ឌីជីថល​មួយ ដែលយើង​អាច​ប្រើ​តាម​រយៈកម្មវិធី ដែល​យើង​អាច​ដោន​ឡូដ ចេញពី Playstore ក៏បាន រឺមួយក៏នៅតាមរយៈ វេបសាយជាដើម ហើយ​ទីបំផុត សេវាកម្មនេះបានបើក អោយប្រើប្រាស់ជាផ្លូវការ​ នៅក្នុងប្រទេសកម្ពុជាយើងហើយ។ នៅ​ថ្ងៃទី 9 ឧសភា ឆ្នាំ 2017 នេះ​ក្រុមហ៊ុន Samsung បានប្រកាស ជាឱឡារឹកអំពីវត្តមាន កម្មវិធីនេះ​នៅ​ក្នុង ប្រទេសយើង ដែលនេះពិតជានឹងផ្តល់ជូន នូវអត្ថប្រយោជន៍ជាច្រើន ទៅដល់អ្នក ប្រើប្រាស់​ផលិតផល Samsung នៅក្នុងប្រទេសកម្ពុជា។

18386834_1958098737809729_1936937654_n

Final 1000x150 copy

mySamsung ជួយសម្រួលអតិថិជនក្នុងការគ្រប់គ្រងតាមដានផលិតផលសាមសុងរបស់ពួកគាត់ ក៏ដូច​ជា​​ការ​ទទួលបានព័ត៌មានពីសេវាធានាផ្សេងៗ តាមរយៈការផ្តល់សេវាបម្រើអតិថិជននៅលើកម្មវិធីនេះ​ផ្ទាល់​តែម្តង ហើយពួកគាត់ថែមទាំងអាចទទួលបានគន្លឹះប្រើប្រាស់មានអត្ថប្រយោជន៍ជាច្រើនដែលមិន​ធ្លាប់ដឹងពីមុននៅក្នុងផលិតផលសាមសុងរបស់ពួកគាត់ផងដែរ។ លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានថ្លែងថា៖ «នេះគឺជាការ​ជម្រុញ​ឲ្យ​បទពិសោធន៍ប្រើប្រាស់ផលិតសាមសុងរបស់អតិថិជនយើងកាន់តែមានភាព​ល្អប្រសើរជាង​មុន​។ សាកគិតមើលថា នៅពេលដែលអ្នកអាចប្រើប្រាស់កម្មវិធីតែមួយគត់ខណៈពេលដែលអ្នកអាច​ទទួល​បាន​សេវាកម្ម និងជំនួយពីអ្នកជំនាញរបស់យើងក្នុងការស្វែងយល់ និងដោះស្រាយបញ្ហាឧបករណ៍​ប្រើ​ប្រាស់​របស់អ្នក ទាំងចំពោះការត្រួតពិនិត្យតាមដាន និងការរកឃើញនូវរាល់សមត្ថភាពពិសេសថ្មីៗរបស់​ឧបករណ៍ពួកគាត់ផងដែរ។ នេះហើយជាតួនាទីរបស់ mySamsung ដែលអតិថិជនអាចប្រើប្រាស់វា​ដើម្បី​សន្ទនា​ជាមួយ​ផ្នែកបម្រើអតិថិជន និងជួយផ្សាភ្ជាប់សម្ព័ន្ធភាពរវាងអតិថិជនយើង ឲ្យកាន់តែ​ល្អ​ប្រសើរ​ជាងមុនថែមទៀត។»។

cover

ជាមួយនឹង mySamsung វាត្រូវបានប្រមូលផ្តុំ និងចងក្រងដោយ មុខងារ និងអត្ថប្រយោជន៍ជាច្រើន​ទៀត ដូចជាមានផ្តល់ជូននូវគន្លឹះសម្ងាត់ៗដែលមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ឧបករណ៍សាងសុង ដែលអ្នកមិនបានដឹងមកពីមុន មានរង្វាន់ និងប្រូម៉ូសិនថ្មីៗ ពីSamsung ដែលអ្នកមិនអាចរក ឃើញនៅ​កន្លែង​ដទៃជាដើម។

អ្នកអាចទាញយកកម្មវិធី mySamsung បានដោយប្រើស្មាតហ្វូនសាមសុងដែលមាន​ប្រព័ន្ធប្រតិបត្តិការ​ជំនាន់ Android 4.3 ទ្បើងទៅ។ កម្មវិធី mySamsung អាចទាញយកបានដោយឥតគិតថ្លៃពី Google PlayTM ឬចូលទៅកាន់គេហទំព័រ www.mysamsung.com ។  Google Play គឺជានិកិ្ខតសញ្ញារបស់​ក្រុមហ៊ុន Google Inc។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 3:23 PM, 09 May
  • ប្រភព: Samsung Cambodia
  • Tag: Lifestyle