ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    ទូរស័ព្ទក្នុង​ក្តី​ស្រម៉ៃ​របស់​អ្នក​ចូលចិត្ត Live Facebook បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​ហើយ

ទូរស័ព្ទក្នុង​ក្តី​ស្រម៉ៃ​របស់​អ្នក​ចូលចិត្ត Live Facebook បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Asus បានផ្តោតសំខាន់​ខ្ពស់​ទៅ​លើ បច្ចេក​វិទ្យា​កាមេរ៉ា ហើយប្រិយ​មិត្ត​ទាំង​អស់គ្នា ប្រាកដជា​បាន​ស្គាល់​មក​ហើយ​ នូវ​សមត្ថភាព​កាមេរ៉ា​របស់ ZenFone 3, និង ZenFone Zoom ជា​ដើម ហើយ​ព្រម​ពេល​ជាមួយ​​គ្នា​នេះ​ដែរ ក្រុមហ៊ុនក៏បានដាក់បង្ហាញ ស្មាតហ្វូនមួយទៀតដែរ នោះគឺ ZenFone Live ដែល​វា​បង្កើតឡើងជាពិសេស តែម្តងសម្រាប់អ្នកដែលចូលចិត្ត ធ្វើការបន្តផ្ទាល់ ទៅកាន់បណ្តាញសង្គម និងអ្នក​ចូលចិត្តធ្វើការ ថតរូបភាព Selfie ហើយឥលូវនេះ វាបានបង្ហាញខ្លួន នៅលើទីផ្សារហើយនៅក្នុង ប្រទេស​កម្ពុជា។

1K5A2451

Final 1000x150 copy

ZenFone Live នេះវាមានលក្ខណៈលេចធ្លោ ខុសពីទូរស័ព្ទដទៃទៀតត្រង់ថា វាមានបច្ចេកវិទ្យា កែ​សម្រស់​បន្តផ្ទាល់តែម្តង ( Live Beauty ) មិនដូចទូរស័ព្ទដទៃទៀត ដែលវានឹងកែមុខមាត់ យើង​អោយ​ស្រស់​ស្អាត ជាងមុនបន្ទាប់ពី ថតរូបហើយនោះទេ។​ លក្ខណៈពិសេសនេះ មិនត្រឹមតែអាចអោយយើង ឃើញមុខមាត់យើង ស្ថិតក្នុងសភាពស្រស់ស្អាត ថ្មីមួយទៀតភ្លាមៗនោះទេ ក៏ប៉ុន្តែយើងក៏អាច ធ្វើការ​ផ្សាយ​បន្តផ្ទាល់ ទៅកាន់បណ្តាញ សង្គមហ្វ៊េសប៊ុក ជាមួយមុខងារ Beauty Mode នេះផងដែរ។ ក្រៅ​ពី​នេះ​ផងដែរ ទូរស័ព្ទនេះក៏មាន លក្ខណៈពិសេសមួយចំនួនទៀត ដែលអាចនឹងគួរអោយយើង ធ្វើការ​ពិចារ​ណាផងដែរ ដូចជាៈ

  • កាម៉េរា Selfie ស្វ័យកែតម្រូវ : អរគុណទៅដល់សេនស័រភិចសែលទំហំធំ (Large Pixel) ដែល​ជួយ​សម្រួលនិងផ្តល់ពន្លឺគ្រប់គ្រាន់រហូតដល់ទៅ ២ ដង ព្រមទាំង LED Flash ស្រទន់ បូករួមមុំ​ថត​រូប រហូតដល់តែទៅ 82 ដឺក្រេ ដែលជួយអោយអ្នកអាចចាប់យករូបភាពបានធំទូលាយ ។
  • សំលេងពិរោះរណ្តំ : ឧបករណ៍ស្រូបសម្លេង MEMS ដល់ទៅ ពីរ គ្រាប់ ផ្សំជាមួយ Speaker ចំនួន 5 រន្ឋ អមជាមួយមុខងារអំភ្លី វៃឆ្លាត និងមុខងារកាត់បន្ថយសំលេងរំខាន រួមនិងប្រព័ន្ធ​ឧបករណ៍​ស្រូបសម្លេងភ្លោះ ជាលទ្ធផលនិងធ្វើអោយការសន្ទនារបស់អ្នកប្រកបទៅដោយរលូន ។
  • រចនាបទល្អប្រណិត : តួខ្លួនស្រោបដោយលោហៈធាតុប្រណិត ជាមួយអេក្រង់កោងប្រភេទ 5D និងស្រោបពីលើដោយកញ្ចក់ ថែមទាំងមានផ្ទៃអេក្រង់ទូលាយដល់ទៅ 75% ។

ZenFone Live_ZB501KL Product photo_3

ZenFone Live បំពាក់ដោយកាមេរ៉ាទំហំ 13MP ជាមួយ Aperture f/2.0 អមដោយលេន ចំនួនប្រាំ ស្រទាប់ និងបច្ចេកវិទ្យា PixelMaster របស់ ASUS បូករួមជាមួយបច្ចេកវិទ្យា Low Light ដែលអាច​ជួយ​ប​ង្កើនកម្រិតពន្លឺរហូតដល់ទៅ 400 ភាគរយ ។ ទូរសព្ទ័នេះក៏បានភ្ជាប់មកជាមួយមុខងារ កាត់បន្ថយ​សំលេង​រំខាន ថែមទាំងជួយបង្កើនពណ៌ធម្មជាតិរហូតដល់ទៅ 400 ភាគរយ ។ កាន់តែពិសេសជាងនេះ​ទៅ​ទៀត​ទូរសព្ទ័នេះបានភ្ជាប់មកជាមួយ 12 មុខងារសម្រាប់ផ្តិតរូបភាពអោយបានកាន់តែប្រសើរ រាប់​ទាំង​មុខងារ Real Time Beautification ថតរូបនៅពេលយប់ (Low Light Mode) និងមុខងារ Super Resolution ដែលជាមុខងារសម្រាប់ផ្តិតយកអោយកាន់តែស្រស់ស្អាត និងមានគុណភាពខ្ពស់ ។

ចំពោះកម្លាំងម៉ាស៊ីនរបស់ទូរស័ព្ទនេះវិញ គឺស្ថិតនៅក្នុងលំដាប់មធ្យមមួយ ដែលល្មមសម្រាប់ការ ប្រើប្រាស់​ទូទៅ ដូចជាមានរ៉េមទំហំ 2GB ប្រើប្រាស់ បន្ទះឈីប Snapdragon 410 និងមាន GPU Adreno 306 ថ្មទំហំ 2650mAh។

cover

ទូរស័ព្ទនេះ នឹងមានលក់ក្នុងពេល ឆាប់ៗនេះហើយ នៅក្នុងទីផ្សារប្រទេស កម្ពុជាយើង ហើយចំណែកឯ​តម្លៃវិញ​នោះ គឺក្រុមហ៊ុនសូមលាក់ទុកសិន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 2:14 PM, 09 May
  • ប្រភព: Asus Cambodia
  • Tag: Lifestyle