ទំព័រដើម    >    ជុំវិញបច្ចេកវិទ្យា    >    សុវត្ថិភាព​កាន់​តែ​ខ្លាំង​ជាមួយ Mastercard ស៊េរី​ថ្មី ដែល​មាន​សេនស័រ​ស្កេន​ក្រយ៉ៅដៃ

សុវត្ថិភាព​កាន់​តែ​ខ្លាំង​ជាមួយ Mastercard ស៊េរី​ថ្មី ដែល​មាន​សេនស័រ​ស្កេន​ក្រយ៉ៅដៃ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចុប្បន្នកាត​ធនាគារ គ្រាន់​តែ​ជា​ជ័រស្វិត ហើយ​រឹង​មួយ​ប៉ុណ្ណោះ ដែល​បង្កប់​ដោយ​លេខកូដ និង​ត្រនាប់​លោហៈ​សម្រាប់​សំគាល់​ជាដើម តែវា​នៅ​មិន​ទាន់​មានសុវត្ថិភាព​ខ្ពស់​នៅឡើយទេ បើមាននរណាម្នាក់​ដឹង​លេខកូដសម្ងាត់របស់យើង គេអាចនឹងដកប្រាក់របស់យើងបានក្នុងចំនួនមួយ ដែលយើងអាចមិន​ចាប់​អារម្មណ៍ (បើគេឆ្លាត) ឬអាចដកបានច្រើនតាមដែលធនាគារអនុញ្ញាត។ ដោយយល់ឃើញថា កាត​ធនាគារជាច្រើនប្រភេទបច្ចុប្បន្ន ពុំទាន់មានសុវត្ថិភាព 100% នោះ Mastercard បានបញ្ចេញនូវកាត​ជំនាន់​ថ្មីរបស់ខ្លួនហើយ ដែលបច្ចុប្បន្នវាកំពុងស្ថិតនៅក្នុងដំណាក់កាលដាក់ឲ្យប្រើបណ្ដោះអាសន្នសិន។

1

Final 1000x150 copy

Cambo Report1000px x 150px

Mastercard ដែលមានមនុស្សរាប់រយលាននាក់លើផែនដី កំពុងប្រើប្រាស់ជារៀងរាល់ថ្ងៃត្រូវ​បានបង្កើន​នូវ​ប្រព័ន្ធ​សុវត្ថិភាព​របស់ខ្លួនហើយ ដោយយោងតាមប្រភពពត៌មានចេញផ្សាយជាអន្តរជាតិ​បានប្រាប់​ឲ្យ​ដឹងថា កាតថ្មីនេះផ្ដោតសំខាន់បំផុតទៅដល់សុវត្ថិភាពរបស់ម្ចាស់កាតទាំងអស់ ដោយវាភ្ជាប់​មក​ជាមួយ​សេនស័រ​ស្កេនក្រយ៉ៅ​ដៃ​ទៀត​ផង ធ្វើឲ្យវាកាន់តែមានសុវត្ថិភាពជាងមុនថែមមួយកម្រិតទៀត។ មូលហេតុ​ចំបង​ ដែលធ្វើឲ្យ Mastercard បន្ថែមមកជាមួយនឹងសេនស័រស្កេនក្រយ៉ៅដៃនេះ ដោយ​សារ​តែ​ចំនួន​អ្នកប្រើប្រាស់ Mastercard ទិញឥវ៉ាន់ និងប្រើប្រាស់សេវាកម្ម Online មានការកើនឡើងច្រើន​គួរ​ឲ្យ​កត់​សំគាល់ ពិសេសដើម្បីជួយទៅដល់ការប្រើប្រាស់សេវាកម្ម Apple Pay និង Android Pay ដែលកំពុងរីកលូតលាស់ច្រើនខ្លាំងនៅបណ្ដាប្រទេសជឿនលឿនជាច្រើន តែនៅស្រុកខ្មែរយើងមានអ្នក​ប្រើ​តិច​តួចប៉ុណ្ណោះ។

2

កាតថ្មីនេះ បើទោះបីជាវាបានបំពាក់សេនស័រសម្រាប់ស្កេនក្រយ៉ៅដៃថ្មីក៏ពិតមែន តែទំហំ និងកម្រាស់​របស់​វា​គឺដូចទៅនឹងកាតស៊េរីចាស់អញ្ចឹងដែរ ដោយការប្រើប្រាស់គឺម្ចាស់របស់វាពុំចាំបាច់​ប្រើ​ប្រាស់​លេខ​កូដ​សម្ងាត់ទៀតនោះទេ ថែមទាំងពុំចាំបាច់ស៊ីញ៉េរផងដែរ។ វាពិតជាមានភាពងាយស្រួល និងសុវត្ថិភាព​ជាង​មុន តែក៏មានការរអ៊ូរទាំទៅលើការប្រើផងដែរ ដោយអ្នកប្រើប្រាស់ភាគច្រើន ត្រូវទៅធនាគារហើយ​ស្កេន​ក្រយ៉ៅ​ដៃរបស់ពួកគេ ដើម្បីសំគាល់ដល់កាតនីមួយៗ ហើយ Mastercard ក៏បានប្រាប់ផងដែរថា ខ្លួនកំពុងធ្វើការទៅលើកាសថ្មីនេះផងដែរ ដែលអាចឲ្យវាប្រើប្រាស់តាមប្រព័ន្ធគ្មានខ្សែបានទៀតផង មាន​ន័យ​ថាម្ចាស់កាតទាំងអស់ពុំចាំបាច់ដាក់ Mastercard របស់ខ្លួនចូលម៉ាស៊ីនគិតលុយឡើយ តែ​លទ្ធផលយ៉ាងណានោះ យើងនឹងរង់ចាំមើលទាំងអស់គ្នា។

3

Cambo Report សូមបញ្ជាក់ប្រាប់ផងដែរថា Mastercard ដែលភ្ជាប់មកជាមួយសេនស័រស្កេន​ក្រយ៉ៅ​ដៃ​នេះ បច្ចុប្បន្នមិនទាន់បើកឲ្យប្រើប្រាស់ទូលំទូលាយនោះទេ តែវានឹងត្រៀមបើកឲ្យប្រើប្រាស់​ជា​សាធារណៈ​តែម្ដងក្នុងឆ្នាំ 2017 នេះ ដោយចាប់ផ្ដើមមុនគេនៅប្រទេសមហាអំណាចអាមេរិក ហើយ​ក៏​នឹង​ត្រៀម​ចេញនៅទ្វីបអ៊ឺរ៉ុប និងមកដល់ប៉ែកអាស៊ីផងដែរឆាប់ៗខាងមុខនេះ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:33 AM, 21 April
  • ប្រភព: Redmondpie
  • Tag: Lifestyle